(ខេត្ត កំពត) ស្រុកឈូក: នៅរសៀលថ្ងៃទី២១/១០/២០១៧ វេលាម៉ោង ១៥និង២៥នាទីកំលាំងអធិការដ្ឋាន សហការជាមួយកំលាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពតដឹកនាំដោយលោក វរសេនិយ៍ឯក គង់ សុខន បានចុះបង្រ្កាបបទល្មើសការប្រើប្រាស់គ្រឿងញៀន០១ករណីស្ថិតនៅភូមិ ព្រិចឃុំ បឹងនិមល ស្រុកឈូក ខេត្តកំពត ឃាត់
ខ្លួនបានចំនួន០៤នាក់ ។1-ឈ្មោះ កយ ភត្រា អាយុ ២៥ឆ្នាំ នៅភូមិ ដំណាក់ត្រាច ឃុំ កណ្តោល ស្រុកកំពត ខេត្តកំពត។
2_ឈ្មោះ សោម វណ្ណា ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
3_ឈ្មោះ ឃន លោះ ប្រុស អាយុ ១៦ឆ្នាំរស់នៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
4_ឈ្មោះ ឃន ថុង ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកពត។
ដកហូតបានថ្នាំម្សៅក្រាមពណ៍សរថ្លាចំនួន ០២ កញ្ចប់ តូច០១ ធំ០១ ។បច្ចប្បុនជនសង្ស័យទាំង០៤នាក់បញ្ជូនមកស្នងការដ្ឋានខេត្តកំពតដើម្បីចាត់ការទៅតាមផ្លូវច្បាប់។




































