អាវុធហត្ថ​មូលដ្ឋាន​ស្រុក​បាធាយ​ ចុះបង្ក្រាប​ល្បែង​អាប៉ោង​១កន្លែង​ និង​ធ្វើ​ការ​ឃាត់ខ្លួន​មនុស្ស​៤នាក់​

0

pai Len:
កំពង់ចាម​:​ ល្បែង​ស៊ីសង​ខុស​ច្បាប់​មួយ​កន្លែង​ ដែល​មាន​អាប៉ោង​ជាប្រចាំ​ផង​នោះ​ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាធាយ​ សហការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ចុះ​ធ្វើ​ការ​បង្ក្រាប​ កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​ភូមិ​ចុង​ ឃុំ​សំបូរ​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ ដោយ​ឃាត់ខ្លួន​បាន​ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន​៤នាក់​ និង​ដកហូត​បាន​វត្ថុតាង​មួយ​ចំនួន​ផង​ដែរ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ បន្ទាប់​ពី​ទទួល​បាន​បទ​បទបញ្ជា​ពី​ លោកឧត្តមសេនីយ៍ត្រី សោ​ សាវឿន មេបញ្ជា ការកងរាជអាវុធហត្ថខេត្ត​កំពង់ចាម​ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាធាយ​ សហការណ៍​ជាមួយកម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បានចុះបង្ក្រាប ទីតាំងលេងល្បែងចាក់អាប៉ោងមួយកន្លែង នៅចំណុច​ភូមិ​-ឃុំ​ ខាង​លើ​ ជាលទ្ធផល​កម្លាំង​ជំនាញ​ ឃាត់ខ្លួន​បានជនសង្ស័យ​ចំនួន​៤នាក់​ រួម​មាន ៖ ១-ឈ្មោះ ឡេង ម៉ាប់ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ២-ឈ្មោះ ក្រូច អូន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិភ្នំដឹល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ៣-ឈ្មោះ ហួន ម៉ាប់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម និង៤-ឈ្មោះ ណាំ សំខាន់ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​នូវ​វត្ថុតាងរួមមាន ម៉ូតូចំនួន១៣គ្រឿង ចានសម្រាប់បាញ់អាប៉ោងចំនួន២ មេអាប៉ោងចំនួន១ ប្រាក់រៀលចំនួន១លាន៨សែនរៀល ហាន់តោរចំនួន១សំរាប់។
បច្ចុប្បន្ន ជនសង្សយ័ទាំង៤នាក់​ រួមជាមួយ​វត្ថុតាង​ ត្រូវបាន​កម្លាំង​ជំនាញ​ កសាងសំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​តុលាការ ចាត់ការ​បន្ត​តាមនីតិវិធី​ច្បាប់​ ៕