ខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវរួមទាំងមន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធ ពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិជាឯកច្ឆ័ន ផ្តួចផ្តើមដង្ហែរអង្គកឋិនទានសាមគ្គី ទៅប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានៅវត្តកំពង់ហ្លួង ស្ថិតនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ។
ក្នុងពិធីដង្ហែរអង្គកឋិនទាំងនេះដែរឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តបានសំណេះសំណាលនិងសួរសុខទុកជាមួយលោកយាយលោកតា ប្រជាពុទ្ធបរិស័ទ ដែលបានចូលរួមដង្ហែរអង្គកឋិន ទាននេះ ហើយលោកក៏បានមានប្រសាសន៍ថា កាលពីជំនាន់៣ឆ្នាំ៨ខែ២០ថ្ងៃ គឺលោកយាយលោកតា មិនបានមកអង្គុយសំពះព្រះសង្ឃហើយនិងមិនបានធ្វើបុណ្យទានឧទិសជូនដល់បុព្វការរីជនដែលបាន ចែកឋានទៅនោះទេ ទើបតែមកដល់បច្ចុប្បន្ននេះប្រទេសយើងមានសុខសន្តិភាពពេញលេញមានការ អភិវឌ្ឍន៍ស្ទើរគ្រប់វិស័យក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ។ហើយលោកក៏បានបន្តទៀតថា សូមលោកតាលោកយាយប្រជាពុទ្ធបរិស័ទកុំជឿនូវពាក្យញុះញ៉ង់ពីជនអគតិមួយក្តាប់តូចធ្វើអោយ សង្គមមានការវឹកវរ
និងលាបពណ៍ចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះ ឆ្នោតដោយសេរីនិងយុត្តិធម៍ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅក្នុងនោះដែរលោកយាយលោកតាក៏បានឃើញផ្ទាល់ភ្នែកគ្មាននរណាភូតកុហក់នោះឡើយ គឺថាប្រទេសយើងមានការអភិវឌ្ឍន៍ដូចជា សាលារៀន ផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាដើម។
លោកអភិបាលខេត្តបានបញ្ជាក់ថា បច្ច័យដែលនាំមកវេប្រគេនដល់ព្រះសង្ឃនាថ្ងៃនេះគឺបាន មកពីបុណ្យកឋិនទានសាមគ្គីដើម្បីរួមចំណែកកសាងសមទ្ធិផលដែលកំពុងតែមានការខ្វះខាតជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ៕





































