ដោយ សាំង សារ៉ាវី ខេត្តតាកែវ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង បានធ្វើការឃាត់ខ្លូនជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីឆបោកម៉ូតូ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។អធិការនគរបាលស្រុកសំរោង លោក មឿង សារុន បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។ លោកអធិការបានប្រាប់បន្តថា កាលពី
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ អធិការដ្ឋាននគរបាលស្រុកសំរោង បានទទួលពាក្យបណ្តឹងពីឈ្មោះ ញឹប រី ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយជនសង្ស័យ ដែលបានឆបោកម៉ូតូរបស់ខ្លួនម៉ាក ពូសា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CP-2609 យកទៅបញ្ចាំឱ្យឈ្មោះ ផេង សំបូរ ភេទប្រុស រស់នៅភូមិស្វាយរុន ឃុំ
ជំរះពេន ស្រុកសំរោង កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ហើយបានគេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ទើបម្ចាស់ម៉ូតូខាងលើបានប្រទះឃើញជនសង្ស័យ ក៏បានរាយការណ៍មកសមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី ។




































