ប៉ូលីសស្រុកត្រាំកក់ឃាត់ខ្លួនស្ត្រីខារ៉ាអូខេម្នាក់រួមនិងថ្នាំញៀន១២កញ្ចប់

0

ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរសារធាតុញៀន ចំនួន០១នាក់ នៅចំណុចភូមិ ប្របសៀម ឃុំ ឧត្ដមសូរិយា ស្រុក ត្រាំកក់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១ និង៣០នាទី។
អធិការដ្ឋាននគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ បាន រ៉ា ភេទ ស្រី អាយុ ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅហាងខារ៉ាអូខេ នៅម្តុំស្ថានីយ៍រថភ្លើងខេត្តតាកែវ(រ៉ា) ស្ថិតនៅភូមិ អង្គតាកុប ឃុំ លាយបូរ ស្រុកត្រាំកក់ ។ ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្តុតាងរួមមានៈ ម្សៅក្រាមពណ៍សថ្លាចំនួន ១២កញ្ចប់តូច ទូរសព្ទ័ដៃ ០៤គ្រឿង ប្រាក់រៀលចំនួន ៦០០០រៀល។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ។