កំពង់ធំៈ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បាននាំយកអំណោយរបស់សម្បុរសជន ទៅចែកជូនលោកយាយ ចាស់ជរាគ្មានទីពឹង រស់នៅក្រោមសំយ៉ាបផ្ទះរបស់អ្នកភូមិ ដើម្បីបន្តជីវិតដើម្បីរស់ តែអកុសល់ ជីវិតរបស់ លោកយាយ កើតមកមួយជាតិនាំមកនូវកម្មពារ ដែលបណ្តាលឲ្យលោកយាយ កើតជម្ងឺពិសអាចម៏កុក បាន ធ្វើឲ្យភ្នែកទាំងគូរ បែរជាងងឹតសូន្យឈឹងតាមពីកុមារភាព គ្មានវាសនាបានមើលពិភព លោកដ៏ធំល្វឹងល្វើយនេះឡើយ ។
លោកយាយរស់នៅសព្វថ្ងៃដោយសារអ្នកភូមិ ជួយគ្នាផ្តល់អាហារចំណី ដើម្បីរស់ពីមួយថ្ងៃទៅមួយថ្ងៃ តែទោះជាយ៉ាងណា ក៏ប្រាថ្នាចង់រស់ដោយឥតរុញរា រហូតមកដល់បច្ចុប្បន្នលោក យាយ ស្វាយ តុះ មានអាយុ៧០ ឆ្នាំ ភ្នែកទាំគូរពិការតាំងពីកុមារភាព ជីវិតរបស់លោកយាយ ពុំមានចំណងប្រាំប្រការឡើយ ដោយសារតែពុំមានស្វាមី និងកូនចៅនឹងគេ បណ្តាលឲ្យលោកយាយ រស់នៅយ៉ាងទុក្ខលំបាកគ្រប់សព្វបែបយ៉ាង។
លោកយាយ ស្វាយ តុះ បានអគុណចំពោះឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយឧបត្ថម្ភស្បៀងអាហារ និងថវិកា រួមជាមួយអាជ្ញាធរភូមិ ឃុំ ខណៈពេលដែលលោកយាយ កំពុងតែមានការខ្វះខាត បានឧបត្ថម្ភមអង្ករចំនួន៥០គីឡូក្រាម មីយើង៤កេស ទឹកស៊ីអ៊ីវ ទឹកត្រីទឹក ២យួរ ទឹកផ្លែឈើមួយកេស និងថវិកាចំនួន ១៥០.០០០ រៀល នៅរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិពង្រលីង ឃុំ ក្រវ៉ា ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានលើកទឹកចិត្តដល់លោកលោកយាយ ស្វាយ តុះ ដែលពិកាភ្នែកតាំងពីកុមារភាពដោយជម្ងឺក្នុងមួយជីវិតនេះ គាត់មិនដែលឃើញពន្លឺថ្ងៃ និងពិភពលោកដ៏ធំល្វឹងល្វើយនេះឡើយ គាត់គ្មានស្វាមីនិងកូនចៅនិងគេទេ ហើយគាត់មិនដឹងថាមានម្ហូបអាហារណាដែលឆ្ងាញ់សម្រាប់គាត់ដែរ ដោយគាត់មិនដែលស្គាល់រស់ជាតិអាហារណាក្រៅពីបាយជាមួយអំបឹល ប្រហុក ឬសម្លរបន្តិចបន្តួចដែលអ្នកជិតខាងបានផ្តល់ជូន ក្នុងនោះឯកឧត្តម បានអំពាវនាវឲ្យសម្បុរសជន ចូលរួមធ្វើបុណ្យ ផ្តល់ចំណី អាហារដល់លោកយាយ ចាសជរាម្នាក់នេះ ដើម្បីរស់ក្នុងលោកដ៏ស្រស់ស្អាតនេះផង ។
ដោយ ប៊ុន រដ្ឋា





































