កំពង់ធំៈ ក្រៅពីបានបំពេញការងារស្នូលរបស់អង្គភាព នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ឆ្លៀតពេលនូវល្ងាចថ្ងៃឈប់សម្រាក់ ដឹកនាំសហការីចុះសួរសុខទុក្ខដល់ គ្រួសារអតីតយុទ្ធជនជនពិការ ដើម្ប បង្កើននូវភាពជិតស្និទ្ធ និងលើកស្ទួយកំលាំងចិត្តដល់អតីតយុទ្ធជនជនពិការ ដែលកំពុងតែរស់នៅក្នុងមូលដ្ឋាន ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៧ ។
ជាក់ស្តែងលោកព្រិន្ទបាលឯក ស្រី ម៉ៅ ជាអតីតយុទ្ធជន ពិការជើងមួយចំហៀងខាងស្តាំ ដែលកន្លងមកធ្លាប់ ជាបំរើការងារនៅអង្គភាពវរសេនាធំលេខ៨៩ ប្រចាំការនៅតំបន់ទំនប់ល្អក់វល្លិយាវ ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ក្រោយមកបានជាន់មីននៅសមរភូមិខាងលិចភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅឆ្នាំ១៩៩២ បច្ចុប្បន្នលោក ព្រិន្ទបាលឯក ស្រី ម៉ៅ មានអាយុ៤៩ឆ្នំា និងភរិយាឈ្មោះញ៉ាន យ៉េត អាយុ ៥០ឆ្នំា រស់នៅភូមិអូរគន្ឋរ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ក្រុមគ្រួសាររបស់លោក ព្រិន្ទបាលឯក ស្រី ម៉ៅ មានកូនចំនួន៤ នាក់ ហើយពុំមានមុខរបរអ្វីជាដុំកំភួននោះទេ ក្រៅពីទទួលប្រាក់បៀវត្សពីរាជរដ្ឋាភិបាលផ្តល់ជូន ៦០ម៉ឺនរៀល ក្នុងមួយខែ និងកូនប្រុសមួយនាក់បានបួសជាព្រះសង្ឃ កូនស្រីមួយនាក់ មានស្វាមីហើយ នៅសល់កូនប្រុសកូនស្រី២នាក់ បានទៅធ្វើជាកម្មករនរោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញ ហើយបានផ្ញើថវិកាមកជួយគ្រួសារក្នុងមួយខែ១៥០$ ទៅ១៧០ $ បូករួមនិងថវិការដែលគាត់បានធ្វើជាកម្មករដាំដើមដំឡូងមី ឲ្យគេនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយ ថវិការទាំងនេះ បានយកមក សាងសង់ផ្ទះមួយខ្នង ដើម្បីឲ្យមានជម្រករស់នៅសមរម្យដូចបងប្អូនក្នុងភូមិដែរ ។
លោក ព្រិន្ទបាលឯក ស្រី ម៉ៅ បានថ្លែងអំណរគុណ ដល់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានជួយឧបត្ថម្ភ ជូនគាត់នូវអង្ករចំនួន៥០គីឡូក្រាម មីយើងពីរកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន១០០.០០០ រៀល ថែមទាំងបានបញ្ជាក់ពីគោល ជំហរនៃគ្រួសាររបស់គាត់ មានភាពស្មោះត្រង់និងគាំទ្រការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូតមក ។
ដោយ ប៊ុន រដ្ឋា




































