សមត្ថកិច្ចឃាតខ្លួនបុរសញៀនល្បែងបក្សីស៊ីសង ៤នាក់

0

ខេត្តកំពត: នៅថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១៣:៣០ នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកដងទង់បានបង្ក្រាបល្បែងស៊ីសង(ជល់មាន់) នៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ និងដកហូតបានម៉ូតូចំនួន ១៥ គ្រឿង មាន់ចំនួន ០៣ ក្បាល ស៊ុមដាក់មាន់ចំនួន ០៥ និងឃាត់ខ្លួនសង្ស័យបានចំនួន ០៤ នាក់ រួមមាន : ១.ឈ្មោះ ជឿន សុខវិន ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិធំថ្មី ឃុំដង់ទង់ ស្រុកដង់ទង់ ។ ២.ឈ្មោះ ភន មល ភេទប្រុស អាយុ ២៦ ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។ ៣.ឈ្មោះ ប្រាជ្ញ ផន ភេទប្រុស អាយុ ៣២ ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។ ៤.ឈ្មោះ ស៊ុន ក្រឹម ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិត្រពាំងតាមាស ឃុំដំណាក់សុក្រំ ស្រុកដងទង់ ។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕