រថយន្ត​ ព្រលះ ជាមួយរ៉ឺម៉កម៉ូតូ​ ពេញទំហឹង​ បណ្តាលឲ្យយុវជន២នាក់ រងរបួសធ្ងន់និងស្រាល

0

ខេត្តតាកែវ ​៖ មនុស្ស០២នាក់ បានរងរបួសធ្ងន់និងស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងរ៉ឺម៉កម៉ូតូ បុកជាមួយរថយន្ត យ៉ាងពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧:១៥នាទី ថ្ងៃ​ទី២៨ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​កំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាកCamry បាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AC 5264 បើកបរដោយឈ្មោះជក់.ថេវ រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិរមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ចំណែកអ្នកបើករ៉ុម៉ក់ម៉ូតូមានឈ្មោះសឹម និច ភេទប្រុស​ អាយុ២៣ឆ្នាំ រងរបួសស្រាល និងមានអ្នករួមតំណើរម្នាក់ ឈ្មោះវ៉ាន់ ភេទប្រុស​ រងរបួសធ្ងន់ទាំង២នាក់រស់នៅ​ភូមិឃុំកើតហេតុខាងលើជាមួយគ្នា។សាក្សី នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ បានបើករ៉ឺម៉កម៉ូតូមកពីទិសខាងកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅឆ្វេង បុកជាមួយរថយន្ត ចំពីចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលអោយមនុស្ស២នាក់រងរបួសធ្ងន់និងស្រាលចំណែករថយន្តនិងរ៉ុម៉កម៉ូតូរងការខូចខាតយ៉ាងដំណំ ។ក្រោយពេលកើតហេតុម្ចាស់រថយន្តនិងម្ចាស់រ៉ុម៉កម៉ូតូបានធ្វើការសម្របសម្រួលគ្នាដោយយកទៅធ្វើការជួសជុលរៀងៗខ្លួន ៕