ព្រះវិហារៈ អង្គកឋិនទានមហាសាមគ្គី ដែលបានផ្តួចផ្តេីមឡេីងដោយ ឯកឧត្តម ថុល សុវណ្ណ និងលោកជំទាវ ឌឹត ច័ន្ទសុផា ព្រមទាំងបុត្រ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ដេីម្បីប្រមូលបច្ច័យ យកមកវេប្រគេនដល់ព្រះសង្ឃនៅវត្តកែវសិក្ខាគីរីស្វារៈ(ហៅវត្តប្រាសាទព្រះវិហារ) ទុក្ខសម្រាប់កសាងបន្តនូវ
សមិទ្ធិផលនានាក្នុងវត្ត អោយកាន់តែរីកចំរេីនបន្ថែមទៀត ស្របពេលដែលពេលដែលប្រទេសជាតិយេីង កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ នៅគ្រប់ទីកន្លែងពេញផ្ទៃប្រទេស ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះផងដែរ ឯកឧត្ដម ក៍បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយដែលបានចូលបរិចាកទ្រព្យសម្បត្តិ និងធន់ធានរបស់ខ្លួនដើម្បីរួមចំណែកកសាង ក្នុងវិស័យពុទ្ធចក្រអោយតែរីកចំរេីនឡេីងថែមទៀត ។
ឯកឧត្តមបានបញ្ជាក់ថាបច្ច័យដែលប្រមូលបានពីអង្គកឋិនទានមហាសាមគ្គី មកវេប្រគេនដល់ព្រះសង្ឃសម្រាប់ទុក្ខកសាង នូវសមិទ្ធិផលនានា ក្នុងវត្តបន្តមានចំនួន១៨២៨៦០០០៛(ដប់ប្រាំបីលានម៉ាភៃប្រាំបីម៉ឺនប្រាំមួយពាន់រៀល) និង៧០០រយដុល្លា រួមទាំងទ័យទានមួយចំនួនធំផងដែរ ៕សួនលីណា





































