សៀមរាបៈ ដោយ ប៊ុត សាម ឯកឧត្តម ចៅ ភិរុណ ប្រធានក្រុមការងារ ចុះជួយឃុំកំពង់ក្តីស្រុកជីក្រែង បានសង្កត់ធ្ងន់ទៅលើ បញ្ហាការព្យាយាមលាបពណ៌ ពីសំណាក់ជនអគតិ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ បានរក គ្រប់វិធីដើម្បីញុះញ៉ុងឲ្យខ្មែរនិងខ្មែរ រើសរអើងគ្នា និងឈានដល់ការបែកបាក់គ្នា ដោយពួកគេបានស្តាប់ ការបញ្ជារពីជនបរទេស ដូច្នេះដើម្បីសន្តិភាពយូអង្វែង ត្រូវរួមគ្នាការពារថែរក្សាសន្តិភាព កុំជឿលើការ ឃោសនាញុះញ៉ុង ប្រសាសន៍នេះ បានថ្លែងនៅក្នុងពិធី ប្រជុំបូកសរុបការងារនិងទឺសដៅបន្តរ នៅព្រឹកថ្ងែទី២៩ខែតុលាឆ្នាំ២០១៧។
នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំកំពង់ក្តី ដែលមាន ឯកឧត្តម ចៅ ភិរុណ ជាអធិបតី រួមទាំងក្រុមការងារបក្សភូមិ និង ឃុំ ចូលរួមជាច្រើននាក់ ក្នុងនោះឯកឧត្តម ចៅ ភិរុណ បានកោតសរសើរនឹងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ ប្រធានក្រុមការងារបក្សភូមិ និងប្រធានក្រុមបក្សឃុំ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្ម ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
ក្នុងឳកាសនោះឯកឧត្តម ចៅ ភិរុណ បានសំណូមពរឲ្យ ក្រុមការងារ និង សមាជិកបក្សទាំងអស់ ខិតខំធ្វើ អំពើល្អជាមួយនឹង ប្រជាពលរដ្ឋ ដោះស្រាយរាល់បញ្ហា ព្យាយាមផ្សះផ្សារ ចង់មិត្តភាពឲ្យបានជិតស្និទ្ធ បង្កើន សមាជិកបក្សថ្មី និងធ្វើសៀវភៅបច្ចុប្បន្នភាពបក្ស ដើម្បីគ្រប់គ្រងសមាជិកបក្ស ជាពិសេសយុវជន យុវនារីដែលទើបនឹងគ្រប់អាយុ១៨ឆ្នាំ ដើម្បីបោះឆ្នោតជូនគណបក្សយើង ឲ្យទទួលបានជោគជ័យ ។
នៅក្នុងឳកាស ចុះសំណេះសំណាលនេះ ឯកឩត្តមចៅភីរុណប្រធានក្រុមការងារបក្ស ចុះជួយឃុំកំពង់ក្តីស្រុកជីក្រែងខេត្តសៀមរាប បាននាំអំណោយសម្ភារះកង់ចំនួន ៦៤គ្រឿង សម្រាប់ចែកជូនដល់សកម្មជនបក្ស សម្រាប់ចុះធ្វើការ នៅក្នុងមូលដ្ឋា ក្នុងនោះក័បាននាំយកមេក្រូ ១៧ កំប្លេរ ផ្តល់ជូនដល់ក្រុមប្រឹក្សាឃុំកំពង់ក្តី ដើម្បីបែងចែកទៅតាមក្រុមការងារ សម្រាប់ប្រើប្រាសនៅក្នុងមូលដ្ឋាន ក្នុងយុទ្ធនា ការឃោសនាបោះឆ្នោតខាងមុខនេះ ក្នុងនោះដែរ ឯកឧត្តម បានផ្តល់ថវិការសម្រាប់ជូនជាថ្លៃសាំងម៉ូតូ ដល់ក្រុមការងារបក្សជាង១០០នាក់ ក្នុងម្នាក់ទទួលបាន ២ម៉ឺនរៀលផងដែរ។
ដោយ ប៊ុត សាម





































