អួង វឹង 3: ខេត្តកំពត ដើម្បីជម្រុញការលើកកម្ពស់នៃការយល់ដឹងនូវខ្លឹមសារសំខាន់ៗនៃច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក។ ក្នុងគោលបំណងរួមចំណែកក្នុងការ ការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទូទៅដែលជាអ្នកធ្វើដំណើរតាមរយៈមធ្យោបាយដោយម៉ូតូគ្រប់ប្រភេទ ។សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាយើងអោយមកនូវកម្រឹតរាបស្របទៅនឹងគោលដៅទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ឆ្នាំ២០១១-២០២០។
នៅព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧នាចំណុចរង្វង់មូលក្រុងកំពត ខេត្តកំពត។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនិងកងកម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាន
នគរបាលខេត្ត។ បានសហការគ្នាបើកយុទ្ធនាការដើម្បីប្រតិបត្តិការ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនិងបំពាក់មួកសុវត្ថិភាពជូនដល់អ្នកធ្វើដំណើរដោយមធ្យោបាយម៉ូតូដែលពុំមានពាក់មួកសុវត្ថិភាពលើដងផ្លូវ។
ជាមួយនឹងឱកាសនៃការចាប់ផ្ដើមនេះក៏មានវត្តមានអភិបាល នៃគណៈអភិបាលខេត្តនិងថ្នាក់ដឹកនាំខេត្តមួយចំនួនព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។ ក្នុងឱកាសនោះ ក្នុងខណៈនោះដែរខ្ញុំបាទបានធ្វើការ
សម្ភាសន៍ស្វែងយល់និង អប់រំណែនាំដល់ប្រជាពលរដ្ឋអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរជាមួយ ដែលពុំមានពាក់មួកសុវត្ថិភាពលើដងផ្លូវ។ បានគូសបញ្ជាក់ថា៖គ្រោះថ្នាក់ចរាចណ៍ផ្លូវគោកនៅកម្ពជាយើង គឺកើតឡើងដោយកត្តាចម្បងចំនួនបួន គឺកត្តាមនុស្ស កត្តាយានយន្ត កត្តាផ្លូវថ្នល់ និងកត្តាបរិស្ថាន។ ហើយក្នុងចំណោមនោះកត្តាមនុស្សរកឃើញថាមានចំនួនច្រើនជាងគេ។ រីឯក្នុងនោះដែរចំពោះបញ្ហាគ្រោះថ្នាក់ដែលកើតឡើងធ្វើដំណើរតាមរយៈម៉ូតូ ក៏បាននាំផលវិបាកធ្ងន់ធ្ងរភាគច្រើនគឺដោយសារទៅលើក្បាលនិងខួរក្បាលពីការបោក ឬប៉ះទង្គិច ដែលអាចឈានដល់ពិការ ឬស្លាប់បាន គឺ
ដោយសារមិនបានពាក់មួកសុវត្ថិភាពត្រឹមត្រូវផងដែរ។ ដូចនេះខ្ញុំបាទក៏បានណែនាំក៏ដូចជាការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ត្រូវមានស្មារតីភ្ញាក់រលឹកឡើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជៀសវាងការគោរពខ្លាចតែនគរបាលចរាចរណ៍ ហើយមិនបានគោរពច្បាប់ត្រឹមត្រូវដែលនាំអោយជួបគ្រោះថ្នាក់និងនាំអោយផលវិបាកដល់គ្រួសារនិងសង្គមជាតិយើង។ ព្រោះថាការគោរពច្បាប់ចរាចរណ៍ គឺដើម្បីការពារជីវិតខ្លួនឯង និងគ្រួសារព្រមទាំងអ្នកដទៃ។
-សូមបញ្ជាក់ថា ៖យុទ្ធនាការនៃកម្មវិធីនេះមួកសុវត្ថិភាពចំនួន៥០០មួករួមនិងឯកសារច្បាប់និងខិតប័ណ្ណបទប្បញ្ញត្តិសំខាន់ៗស្ដីពី ចរាចរណ៍ផ្លូវគោករាប់ពាន់សន្លឹកនិងក្បាល ដែលផ្ដល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូនសម្រាប់ផ្សព្វផ្សាយចែកជូនប្រជាពលរដ្ឋនាឱកាសនោះ។ ប៉ុន្តែដោយឡែកក្នុងនោះសម្រាប់មួកសុវត្ថិភាពបានបំពាក់ជូនអ្នកបើបរឬអ្នកជិះជាមួយពុំមានពាក់មួកសុវត្ថភាពម្នាក់មួយក្រោយពីសមត្ថកិច្ចបានឃាត់ផាកពិន័យប្រាក់ចំនួន១៥០០០រៀលរួចមកផងដែរ។




































