ឯ.ឧចាន់ចេស្ដាអញ្ជើើកបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨នៅសាលាវឌ្ឍនវិជ្ាចំណេះទូទៅឯកជនខេត្តកំពត

0

អួង វឹង 3  ខេត្តកំពត   ឯ.ឧចាន់ចេស្ដាអភិបាលនៃគណៈភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧ បានអញ្ជើញជា អធិបតីភាព ក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨និងចែកប័ណ្ណសរសើរនិងអាហារូបករណ៍ព្រមទាំងរង្វាន់់ដល់សិស្សពូកែប្រចាំឆ្នាំនៅសាលាវឌ្ឍនវិជ្ជាចំណេះទូទៅឯកជនខេត្តកំពត។
ពិធីនេះក៏មានវត្តមានចូលរួមជាកិត្តិយសដើម្បីអបអរសាទរជាមួយសិស្សានុសិស្សនៃថ្ងៃចូលរៀនដំបូងពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនិង ឪពុកម្ដាយអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូផងដែរ។
យោងតាមរបាយការណ៍អោយដឹងពីនាយកសាលាបានបញ្ជាក់ថា៖សាលាវឌ្ឍនវិជ្ជាគឺជាសាលាចំណេះទូទៅឯកជនមួយបានដាក់ចេញនូវបាវចនា ជាអាទិភាពរបស់ខ្លួនគឺ វិន័យ គុណភាព ប្រសិទ្ធភាព និងសីលធម៌ ស្របតាមកម្មវិធីសិក្សារបស់់ក្រសួងអប់រំយុវជន និងកីឡា។ បច្ចុប្បន្ននេះសាលាមានសាស្ត្រាចារ្យសរុប៨៥នាក់ ក្នុងនោះមានគ្រូបង្រៀនចំណេះទូទៅខ្មែរចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ មានចំនួន៧៦នាក់ គ្រូបង្រៀនភាសាអង់គ្លេសចំនួន១៦នាក់ ក្នុងនោះមានគ្រូជនជាតិបរទេសចំនួន០៧នាក់។ ចំណែកការទទួលសិស្សចុះឈ្មោះចូលរៀលឆ្នាំសិក្សាថ្មីនេះមានសិស្ស សរុបចំនួន ៨២៥នាក់់ ក្នុងនោះមានថ្នាក់វិទ្យាល័យចំនួន២៤៧នាក់ អនុវិទ្យាល័យមានចំនួន១៧២នាក់់ បឋមនិងមត្តេយ្យសិក្សាមានចំនួន៤០៧នាក់ និងសិស្សសិក្សាភាសាអង់គ្លេសក្រៅម៉ោងមានចំនួន៣២៤នាក់។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ។ បន្ទាប់់ពី លោកតាក ហាប់់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានអោយដឹងអំពីវឌ្ឍនភាព រីកចម្រើន ក្នុងវិស័យអប់រំ យុវជន និងកីឡានៅក្នុងខេត្តកំពត នាពេលបច្ចុប្បន្ន ក្រោមគោលនយោបាយកំណែទម្រង់់ស៉ីជម្រៅរបស់ក្រសួង អប់រំយុវជន និងកីឡា ក៏ដូច រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែនរួចមក។
ឯ.ឧ ចាន់ចេស្ដា បានសំដែងការចូលរួមអបអរសាទរជាមួយនឹងលទ្ធផលការបង្រៀន និងការសិក្សារបស់លោកគ្រួ អ្នកគ្រូ សិស្សានុសិស្សក៏ដូចជាថ្នាក់ដឹកនាំ សាលានិងឪពុកម្ដាយអាណាព្យាបាលសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ចូលរួមចំណែក ក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចំរើនឆាប់រហ័ស និងស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញជាអាទិភាពក្នុងដំណើរកិច្ចអភិវឌ្ឍន៍ប្រទេសជាតិយើង គឺ៖ផ្លូវ ភ្លើង ទឹក និងមនុស្ស។
ឯកឧត្តម អភិបាលខេត្ត ក៏បានសំដែងមោទនភាពជាមួយលទ្ធផលគួរអោយសរសើររបស់សាលាវឌ្ឍនវិជ្ជាចំណេះទូទៅឯកជនខេត្តកំពត ដែលបានរួមចំណែកក្នុងវិស័យអប់់រំនៅកម្ពុជា ។ ស្របទៅតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែនដែលតែងតែលើកឡើងជារឿយៗថា៖ការអភិវឌ្ឍន៍ ប្រទេសជាតិអោយរីកចម្រើនទៅបានចាំបាច់ត្រូវមានការចូលរួមពីវិស័យឯកជន។ ឯកឧត្តមចាន់ ចេស្ដា ក៏បានលើកបញ្ជាក់ដែរថា៖ ប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញថា គុណភាពអប់រំ គ្រប់កម្រិតមានការកើនឡើង និងការប្រកួតប្រជែងយ៉ាងខ្លាំង ។ ហើយរាជរដ្ឋាភិបាលតែងតែលើកទឹកចិត្តដល់សិស្សពូកែ និងមានការប្រឡងដោយយុត្តិធម៌ ពោលអ្នកចេះគឺជាប់។
ដូច្នេះឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើអោយសិស្សានុសិស្សទាំងអស់់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រជៀសវាងការប្រព្រឹត្តនូវទង្វើខុសច្បាប់និងអ្វីមិនល្អដល់សង្គមជាតិនិងខ្លួនឯង។ ដើម្បីសម្រេចទិសដៅអនាគតនិងដើម្បីក្លាយជាធនធានដ៏មានតម្លៃ សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិនាពេលអនាគត។
ក្នុងឱកាសនោះសាលាក៏បានធ្វើពិធីចែកប័ណ្ណសរសើរ អាហារូបករណ៍ និងរង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំសិក្សាថ្មី២០១៧-២០១៨ផងដែរ។