បន្តយុទ្ធនាការ ពង្រឹងសុវត្ថិភាពចរាចរ និងចែកមួកសុវត្ថិភាព

0

ខេត្តកែប៖ ព្រឹកថ្ងៃ30 តុលា 2017 អាជ្ញាធរខេត្តកែប បានបើកយុទ្ធនាការ ពង្រឹងសុវត្ថិភាពចរាចរ និងចែកមួក សុវត្ថិភាព នៅតាមផ្លូវជាតិលេខ33 ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ក្រោមអធិបតីភាព លោក ទេព យុទ្ធី អភិបាលរង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែន សត្ថា អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ អុីង សំអុល ស្នងការនគរបាលខេត្ត និងលោក ម៉ម ទូច ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ព្រមទាំងប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកំលាំងនគរបាលចរាចរ ប្រមាណ 90នាក់។ បន្ទាប់ពីនគរបាលចរាចរឃាត់ម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព បានប្រមាណ60គ្រឿង មកគណធិបតីបានផ្តល់មតិនែនាំឱ្យប្រជាពលរដ្ឋត្រូវតែចូលរួមគោរពច្បាប់ចរាចរ និងត្រូវពាក់មួកសុវត្ថិភាព ដើម្បីបញ្ចៀសនិងកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរឱ្យដល់កំរិតអតិប្បរមាវិញ។ សូមបញ្ជាក់ក្នុងរយះពេលជាង10ខែ ឆ្នាំ2017 នេះគ្រោះថ្នាក់ចរាចរ កើតឡើង87/81លើក កើន6លើក បណ្តាលឱ្យស្លាប់ 16/8 នាក់ កើន8នាក់ របួសធ្ងន់ ស្រាល 137/160នាក់ ថយចុះ23នាក់ ដែលក្នុងក្នុងនោះ អត្រាអ្នកបើកបរម៉ូតូ មានកំណើនឡើងខ្ពស់ជាងគេ។
ជាការកត់សំគាល់ក្នុងនោះរយះពេលប្រមាណ2h ព្រឹកមិញនេះ នគរបាលចរាចរបានឃាត់ម៉ូតូអត់មួកសុវត្ថិភាព បាន60គ្រឿង ពិន័យមិនពាក់មួក បាន57 ករណី។ ដោយឡែកគណធិបតីក៍បានធ្វើពិធីសួរ ឆ្លើយសំនួរ និងចែកមួកសុវត្ថិភាព របស់គណកម្មាធិការជាតិ សុវត្ថិភាពចរាចរ ផ្តល់តាមរយះអាជ្ញាធរខេត្តកែប បានចំនួន125 មួកផងដែរ។
មុននិងបញ្ជប់អង្គពិធី លោកទេព យុទ្ធី អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែន សត្ថា អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ អុីង សំអុល ស្នងការនគរបាលខេត្ត បានផ្តល់បទសម្ភាសន៍ ខ្លីដល់ទូរទស្សន៍ BTV ដែលក្នុងនោះ លោកទាំងពីរបានអំពាវនាវឱ្យប្រជាជន អ្នកប្រើប្រាស់ផ្លូវចូលរួម គោរពប្រតិបត្តិចរាចរ ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពរៀងៗខ្លួន និងដើម្បីប្រែក្លាយសណ្តាប់ធ្នាប់ចរាចរឱ្យកាន់តែមានរបៀបរៀបរយល្អថែមទៀតផងដែរ៕