លោក យិ ជ្រឿង អញ្ជើើញ បើក បវេសនកាល ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នៅសាលា បឋម សិក្សាអូស្លែង

0

ខេត្តកំពត:នៅព្រឹក ថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ ២០១៧ លោក យិន ជ្រឿង បានអញ្ជើញជា អធិបតីភាព ក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០នងិចែក រង្វាន់់ដល់សិស្សពូកែប្រចាំឆ្នាំនៅ សាលាបឋមសិក្សាអូស្លែង ស្ថិតនៅ ភូមិអូស្លែង ឃុំ ដំណាក់កន្ទួត ខាងជេីង ស្រុក កំពង់ត្រាច ខេត្តកំពត។

ពិធីនេះក៏មានវត្តមាន ចូលរួម ជាកិត្តិយស ដើម្បីអបអរសាទរ ជាមួយ សិស្សានុសិស្ស នៃថ្ងៃ ចូលរៀនលេីក ដំបូង ពីសំណាក់ អាជ្ញារធរ នៅមូលដ្ដ្ឋាន និង ឪពុកម្ដាយ អាណា ព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូផងដែរ។

យោងតាម របាយការណ៍ អោយដឹង ពី លោក អឹុម កុមារចយ នាយកសាលាបឋមសិក្សា អូស្លែង បានបញ្ជាក់ថា៖ សាលា បឋម សិក្សាអូស្លែង បានដាក់ ចេញនូវ បាវចនា ជាអាទិភាព របស់ខ្លួនគឺ វិន័យ គុណភាព ប្រសិទ្ធភាព និងសីលធម៌ ស្របតាម កម្មវិធីសិក្សា របស់់ក្រសួង អប់រំយុវជន និងកីឡា។

បច្ចុប្បន្ននេះ សាលាមានគ្រូចំនួន ១១ នាក់ ចាប់ពីថ្នាក់ មត្តេយ្យ ដល់ថ្នាក់ទី០៦ គ្រូបង្រៀន ភាសារ អង្លេស ចំនួន៤នាក់ ចំណែក ការទទួល សិស្ស ចុះឈ្មោះ ចូលរៀន ឆ្នាំសិក្សាថ្មីនេះ មានសិស្ស សរុប ចំនួន ៣១០នាក់ ក្នុងនោះ ថ្នាក់ មតេយ្យ មានសិស្ស ចំនួន៤០នាក់ ថ្នាក់ទី១ មានសិស្ស ចំនួន៣៧នាក់ ថ្នាក់ទី២ មានសិស្ស ចំនួន៥០នាក់់ ថ្នាក់ទី៤ មានសិស្ស ចំនួន ៣៧នាក់
ថ្នាក់ទី៥ មានចំនួន ៦០នាក់ និងថ្នាក់ទី៦ មានសិស្ស ចំនួន៦២នាក់ (សរុប ៣១១ នាក់)

ប្រសាសន៍សំណេះ សំណាល ក្នុងឱកាសនេះលោក យិន ជ្រឿង ហៅ លោក គ្រូ ក្រឡខ្លាញ់
បានសំដែង ការចូលរួម អបអរសាទរ ជាមួយ នឹងលទ្ធផល ការបង្រៀន និង ការសិក្សា របស់ លោកគ្រួ អ្នកគ្រូ សិស្សានុ សិស្ស ក៏ដូចជាថ្នាក់ដឹកនាំ សាលានិងឪពុកម្ដាយ អាណាព្យាបាល សិស្ស ដែលបាន ខិតខំយក ចិត្តទុកដាក់ ចូលរួមចំណែក ក្នុងការ អប់រំបណ្ដុះ បណ្ដាល ធនធានមនុស្ស ប្រកបដោយ គុណភាព និងប្រសិទ្ធភាព។

ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិ យើងអោយកាន់តែ រីកចំរើន ឆាប់រហ័ស និងស្របតាម គោលនយោបាយ យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានដាក់ ចេញជា អាទិភាព ក្នុងដំណើរ កិច្ចអភិវឌ្ឍន៍ ប្រទេសជាតិយើង គឺ៖ផ្លូវ ភ្លើង ទឹក និងមនុស្ស ស្របទៅតាម ប្រសាសន៍ របស់ សម្ដេច តេជោ ហ៊ុន សែន ដែលតែងតែ លើកឡើង ជារឿយៗថា៖ ការអភិវឌ្ឍន៍ ប្រទេសជាតិ អោយរីកចម្រើន ចាំបាច់ត្រូវមាន ការចូលរួម ពីវិស័យ ឯកជន។ដោយ អួង វឹង