អភិបាលខេត្តតាកែវប្រាប់ថាបើក្មួយៗនិងប្អូនសិស្សានុសិស្សចង់បាននិទ្ទេសAត្រូវតែមានក្តីស្រមើស្រមៃនិងគោលបំណងជាក់លាក់លើខ្លួនឯង

0

តាកែវ៖ ថ្លែងនៅក្នុងឳកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៧ _២០១៨ នៅសាលាវិទ្យាល័យហ៊ុនសែនអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ នៅព្រឹកថ្ងៃទី ០១ វិច្ឆិកា ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានមានប្រសាសន៏ថា ក្មួយៗនិងប្អូនសិស្សានសិស្សត្រូវតែមានក្តីស្រមើស្រមៃនិងគោលបំណងជាក់លាក់លើខ្លួនឯង ទើបមានការខិតខំប្រឹងប្រែងដើម្បីសម្រេចនៅក្តីស្រមៃរបស់ខ្លួន ក្នុងការសិក្សា ។ ហើយចំពោះលទ្ធផលដែលទទួលបាននៅពេលខាងមុខគឺកើតឡើងចេញពីការខិតខំប្រឹងប្រែង របស់ក្មួយៗទាំងអស់គ្នាក្នុងការសម្រេចនៅក្តីស្រមៃរបស់ខ្លួន ។
ក្នុងនោះឯកឧត្តមអភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា សម័យនេះជាសម័យសម្តេចតេជោ ជាសម័យប្រទេសជាតិរបស់យើងមានសុខសន្តិភាព ស្ថេរភាព អញ្ចឹងដើម្បីបង្កើននៅសមត្ថភាពរបស់ខ្លួនប្អូនៗ និងក្មួយសិស្សានុសិស្សទាំងអស់មានឳកាសយ៉ាងពេញលេញលើការរៀនសូត្រ ដូច្នេះត្រូវតែសិក្សាស្វែងយល់អោយបានច្រើន ឆ្ពុះទៅសម្រេចនៅក្តីស្រមៃរបស់ខ្លួនអោយបាន ។ ក្នុងនាមយើងជាកូនខ្មែរ ជាពូជអំបូរអ្នកមានស្នាដៃខ្ពស់ គឺលោកចង់បានថា កូនខ្មែរគឺជាអ្នកគ្រប់គ្រង ជាថៅកែ និងក្លាយជាថ្នាក់ដឹកនាំ គឺលោកមិនចង់ឃើញជនបរទេសក្លាយអ្នកដឹកនាំរបស់យើងនោះទេ ដូច្នេះក្នុងនាមយើងជាកូនខ្មែរត្រូវគិតថា គេក៏មានខួរក្បាលមួយត្រឡោកដូចគ្នា ហេតុអី គេអាចធ្វើបាន ម្តេចក៏យើងមិនអាចធ្វើបាន ។ សូមបញ្ជាក់ផងដែរថា ក្នុងឳកាសបើកបវេសនកាលនៅវិទ្យាល័យហ៊ុនសែនអង្គរបូរីនោះដែរ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានធ្វើការចែកជូនម៉ូតូចំនួន ២គ្រឿង ដោយក្នុងនោះចែកជូនដល់សិស្សជាប់និទេស A មួយរូប និងចែកម៉ូតូ១គ្រឿជូនដល់លោកគ្រូដែលសិស្សរៀនជាប់និទេ្ទស A ច្រើន ១នាក់ផងដែរ ។ តាកែវ