អ្នកម៉ៅការ​ភាសុី​ក្រុង​ស្វាយរៀង​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ថា​យក​ផ្លូវ​ថ្នល់​ធ្វើ​អាជីវកម្ម​ប្តមូល​លុយ​ដាក់​ហោប៉ៅ​ចាយ​យ៉ា​ត្រជាក់​មេជើង​មិន​ខ្វល់​ពី​សណ្ដាប់ធ្នាប់​ជុំវិញ​ផ្សារ​នោះ​ទេ​!

ស្វាយរៀង​៖​ប្រជាពលរដ្ឋ​មន្ត្រីរាជកា​រ​ក្នុង​ក្រុង​ស្វាយរៀង​បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​ថា​អ្នក​ដែល​ដេញថ្លៃ​ភាសុី​ផ្សារ​វាលយ​ន្ត​ឆ្នាំ​២០១៤​ក្នុង​ក្រុង​ស្វាយរៀង​កំពុង​យក​ចិញ្ចើមផ្លូវ​ជុំវិញ​ផ្សារ​ម្ខាង​២​ម៉ែត​ធ្វើ​អាជីវកម្ម​ដាក់ឲ្យ​អាជីវករ​ដាក់​លក់​ទំនិញ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចាយ​យ៉ាង​ត្រជាក់​

មេជើង​ដោយ​មិន​ខ្វល់​ពី​សណ្ដាប់ធ្នាប់​អា​នាម័យ​អ្វី​នោះ​ទេ​។​មិន​ត្រឹមតែ​គ្មាន​គិត​ពី​សណ្ដាប់ធ្នាប់​ថែមទាំង​យក​ថ្លៃ​ភាសុី​លើស​សៀវភៅ​បន្ទុក​ហើយ​មិន​ចេញ​បង្កាន់ដៃ​ឲ្យ​អាជីវករ​ទៀតផង​។​បើ​តាម​ប​
​្រ​ភព​ខាងលើ​បានឲ្យដឹងថា​
 ជា​រៀងរាល់ថ្ងៃ​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​ផ្លូវ​ជុំវិញ​ផ្សារ​រក​ផ្លូវ​ដើរ​ពុំបាន​នោះ​ទេ​កុំ​ថាឡើយ​ជិះ​ឡាន​ឬ​ម៉ូតូ​ព្រោះ​អ្នកម៉ៅការ​ភាសុី​យក​ផ្លូវ​ជុំវិញ​ផ្សារ​ដាក់ឲ្យ​អាជីវករ​ដាក់​ទំនិញល​ក់ពេញ​អស់​រក​តែ​ផ្លូវ​ដើ​រពុំ​បាន​ផង​ពេលព្រឹកៗ​ដល់​ថ្ងៃ​បន្ទិច​អាច​ជិះ​ម៉ូតូឬ​ដើរ​បាន​ទូលា​យបាន​ខ្លះ​ប៉ុន្តែ​បើ​រថយន្ត​វិញ​បើក​ជុំវិញ​ផ្សារ​ពុំ​បាន​នោះ​ទេ​គឺ​ស្ទះ​ទាំងអស់​។​ប្រភព​នោះ​បាន​សំណូមពរ​ទៅ​លោក សុច​
 ថន ដែល​ជា​ថៅកែ​ភាសុី​ផ្សារ​វាលយ​ន្តថា ចង់​ប្រមូល​លុយ​បែប​ណា​ក៍​ប្រមូល​យក​ទៅ​គឺ​សុំ​តែ​យ្យ៉ា​ង​ទុក​ផ្លូវ​ជុំវិញ​ផ្ដារ​ឲ្យ​ពួកគាត់​ធ្វើដំណើរ​បាន​ស្រួលបួល​ផង​ព្រោះ​ពួកគាត់​មានផ្ទះ​នៅ​ផ្សារ​ពេល​ចេញ​ទៅ​ធ្វើការ​ពុំ​ដែល​ទាន់​ព្រោះ​ស្ទះផ្លូវ​ជា​រៀងរាល់ថ្ងៃ​។​បើ​តាម​ប្រភព​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បានឲ្យដឹងថា​
 ផ្លូវ​ជុំវិញ​ផ្សារ​វាល​យន្ត​ក្នុង​ក្រុង​ស្វាយរៀង​ខាង​ជុំនាញ​របស់​លោក​បាន​ធ្វើ​រួចរាល់​អស់ហើយ​ដោយ​ចាក់​បេទីម​ផ្នែក​ខាងង​ជើង​ខាងត្បូង​ខាងកើត​ចំណែក​ខាងលិច​ចាក់​បេតុង​អាច​ធ្វើដំណើរ​បាន​ស្រួល​សំរាប់​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរជាតិ​អាច​ជិះ​រថយន្ត​ជុំវិញ​និង​ចត​រថយន្ត​ចូល​ទិញ​ឥ​វ៉ាន់​ក្នុង​ផ្សារ​បាន​យ៉ាង​ស្រួល​
 ប៉ុន្តែ​អ្នកម៉ៅការ​ភាសុី​ហាក់ដើ​រណាស់​ពេល​ផ្លូវខូច​មន្ទីរ​សាធារណការ​ជា​អ្នក​ជុស​ជុល​ដល​រួចរាល់​អ្នកម៉ៅការ​ភាសុី​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​យក​លុយ​យ៉ាង​ស្រួល​ហើយ​ពុំ​ជួយ​ថែទាំ​បែបនេះ​តើ​លោក​ចៅហ្វាយខេត្ត​ចៅហ្វាយក្រុង​មាន​វិធានការ​បែបណា​?​។​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ក្រុង​ស្វាយរៀង​បាន​សំណូបពរ​ទៅ​ក្រុម​ការងារ​កំណែទម្រង់​សុីជម្រៅ​ថ្នាក​ជាតិ​ចុះ​មូលដ្ឋានក្រុ​ង​ស្វាយរៀង​ដែន​មាន​ល​
​ោ​ក ជុ​ក​. មុនី អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារ​សា​ធា​រណះ​ជា​អនុបរធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ដែល​ជា​អ្នក​ពូកែ​និយាយ​ពិរោះ​ជាមួយ​ពលរដ្ឋ​ឥឡូវនេះ​ប្រជាពលរដ្ឋ​ក្រុង​ស្វាយរៀង​មាន​បញ្ហា​ប្រឈម​ជាក់ស្ដែង​ហើយ​តើ​លោក​មាន​វិធានការ​យ៉ាងណា​ឲ្យបាន​ទាន់វេលា​ព្រោះ​លោក​ចៅហ្វាយខេត្ត​ក្រុង​និយាយ​មិន​កើត​ដោយ​ម៉ៅ​ភាសុី​សិតសឹង​ជា​មនុស្ស​របស់​គាត់​។​
​ពាក់ព័ន្ធ​ទៅ​និង​ការរិះគន់​ខាងលើនេះ​លោក សារឿ​ន ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ដែល​ត្រូវជា​កូនប្រសា​រលោក សុច ថន អ្នកម៉ៅការ​ភាសុី​ក្រុង​ស្វាយរៀង​ហើយ​ឲ្យ​កូនប្រសារ​ជា​អ្នកមើល​ការ​ត្រូវ​នោះ​មិនអាច​សុំ​ការបំភឺ​បាន​ទេ​នៅ​វេលា​ម៉ោង​១០.៣០​នាទី​ព្រឹក​ថ្ងៃទី​១៦​ខែ​មិថុនា​ឆ្នាំ​២០១៤​នេះ​ដោយ​ទូរ​សព្ទ័​ចូល​ហើយ​ពុំ​មាន​អ្នកទទួល​នោះទេ​៕​

20140616_100149 20140616_100158