ល្បែងស៊ីសងអាប៉ោងយូគីប្រជល់មាន់មានច្បាប់នៅខេត្តឧត្តរមានជ័យក្លាយជាប្រធានបទសំនួរគ្មានចំឡើយ

0

ខេត្តឧត្តរមានជ័យ÷ក្រោយពីមានល្បែងស៊ីសង ប្រជល់មាន់ អាប៉ោង យូគី មានច្បាប់ កើតមាននៅក្ក្នុងចំណតរថយន្ដ អូស្មាច់ក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ។
ដោយមាននាក់ក្រុមញាណល្បែង ជាប្រជាពលរដ្ឋខ្មែរ រាប់រយនាក់ផ្គុំក្បាលគ្នាប្រព្រឹត្ត ជារាងរាល់ថ្ងៃ ។
សព្វថ្ងៃនេះបានក្លាយជាប្រធានបទដ៍ក្ដៅគគុកមួយ នៅទីប្រជុំជន ក៍ដូចជានៅតាមទាមការហ្វេ ដែលសំនួរគ្មានចំឡើយ ដែលមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំ ចំពោះគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលទាំង៩ចំណុច រួចហើយបង្កើតអោយមានច្បាប់ល្បែងស៊ីសងគ្រប់ប្រភេទសំរាប់ប្រជាពលរដ្ឋខ្មែរទៅវិញ។
ដែលជាប្រភព ចោរកម្ម អំពើហិង្សារក្នុងគ្រួរសារ និងការបាត់បង់ទ្រព្យសម្បិត្តដោយមិនដឹងខ្លួន និងបាត់បងអនាគត់ជាដើម។
គ្រាន់តែល្បែងស៊ីសងក្នុងការស៊ីណូ ការស៊ីណូ ដែលបើកអោយពលរដ្ឋខ្មែរចូលលេងអនាធិបតេយ្យ វាជាអំរែក ធ្ងន់ធ្ងរសំរាប់ពលរដ្ឋខ្មែរពេកហើយ ថែមទាំងមកបង្កើតល្បែងស៊ីសងអោយខ្មែរលេងបន្ថែម តើអោយពលរដ្ឋរំពឹងលើអ្វី ។
ប្រជាពលរដ្ឋបានលើកឡើងថា នៅទូទាំង២៤រាជធានីខេត្ត អាជ្ញាធរនិងសមត្ថកិច្ច បានចាត់វិធានការដ៍ក្ដៅគគុកលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទដែលកំពុងកើតមាននៅដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច។ដោយផ្លែកខុសគេចំពោះខេត្តឧត្តរមានជ័យមួយ អាចធ្វើអោយមានការប្រែក្លាយ ល្បែងស៊ីសងសំរាប់ប្រជាពលរដ្ឋខ្មែរក្លាយទៅជាល្បែងស៊ីសងស្របច្បាប់បាន។
លោក អ៊ុន សុភក្រ្ដ័ អភិបាលក្រុងសំរោងបានអោយដឹងតាមទូសព្ទ័នៅថ្ងៃទី២វិច្ឆិការ ឆ្នាំ២០១៧នេះថា ល្បែងស៊ីសង អាប៉ោង យូគី ប្រជល់មាន់នៅក្នុងចំណតរថយន្ដអូស្មាច់របស់លោកកុកទៀង មានច្បាប់ត្រឹមត្រូវ ពោលគឺស្របច្បាប់។