ច្រកទ្វារ​អន្តរជាតិ​ចាប់ផ្តើម​បិទ​នៅ​ត្រឹម​ម៉ោង​១​រំលង​អធ្រាត ដោយសា​ពលករ​បុក​ម​ក​ច្រើន​

​ក្រុង​ប៉ោយ​ប៉េត​៖​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មានកា​បន្ថែម​ម៉ោង​ខុស​ពី​ធម្មតា​ដោយសា​កំណើន ពលករ​មាន​សន្ទុះ​បុក​មក ស្រុកកំណើត​វិញ​ខ្លាំងពេក ទើប​មន្ត្រី​ច្រកទ្វា​រទាំង​ខាង​ថៃ ទាំង​ខាង​កម្ពុជា​សំរេច​បន្ថែម​ម៉ោង​ច្រក​រហូត​ទាល់តែ​ពលករ​មក​អស់​ទើប​បិទ​តែម្តង​។​


​សូម​បញ្ជាក់​ដែលថា ចាប់ពី​ថ្ងៃ​ទី​៧​មកដល់​ថ្ងៃ​ទី​១០ គឺ​ពលករ​ខ្មែរ​បាន​សំរុក​ចេញពី​ប្រទេស​ថៃ​ចាប់​ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​១០​យប់​ប៉ុណ្ណោះ ទើប​អាជ្ញាធរ​ច្រកទ្វា​រទាំង​២​ឯកភាពគ្នា​បិទ​ច្រកទ្វារ​ទៅតាម​កា​កំណត់ លុះ​មកដល់​ថ្ងៃទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៥​ខែមិថុនា ឆ្នាំ​២០១៤​នេះ គឺ​ពលករ​មក​កាន់តែខ្លាំង គឺ​ចាប់ពី​ម៉ោង​៧ រហូតដល់​១​រំលង​អធ្រាត ទើប​បិទ​ច្រក​តែម្តង​។​
​ក្រុម​ប៉ូលិស​ដែល​យាម​ល្បាត និង​ជា​អ្នក​បិត​ច្រកទ្វារ​អន្តរជាតិ ទាំង​ព្រឹក​ទាំង​ល្ងាច បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ចាប់ពី​ថ្ងៃ​ទី​១១ មកដល់​ថ្ងៃ​ទី​១៥ ខែ​ឆ្នាំ​ដ៏​ដែល​នោះ គឺ​ពួកខ្លួន​មិន​បាន​សំរាក​គ្រប់គ្រាន់​ដូច​មុន​នោះ​ទេ មន្ត្រីប៉ូលិស​ដ៏​ដែល​បាន​បន្តទៀតថា រាល់​មូលហេតុ​ខាងលើ​នោះ គឺ​ដោយសា​តែ​ពលករ​របស់​យើង​សំរុក​មក​ខ្លាំងពេក តែបើ​យើង​ប្រញាប់​បិទទ្វារ​ដូច​មុន​នោះ ឃើញ​ថា​ពលរដ្ឋ​ខ្មែរ​យើង​ដែល​ត្រូវ​ថៃ​បញ្ជូន​មក​នោះ គឺ​ច្បាស់​ជា​គ្មាន​ផ្លូវ​មក​ដី​ខ្មែរ​ទេ ហើយ​ពួកគាត់​ពិតជា​ត្រូវ​ទា​ហ៊ាន​ថៃ ដាក់​ចោល​ពេញ​ព្រំដែន​ជា​មិនខានឡើយ ដូច​ឆ្នេះ​ទើប​ភាគី​ទាំង​២​បានសំរេច​រងចាំ​អោយ​ពលករ​ឆ្លង​មក​ដី​ខ្មែរ​អស់​ទើប​បិទទ្វារ​ទាំងសងខាង​តែម្តង​។​
​លោក​អាត់ ខែម ស្នងកា​នគ​បាល​ខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​ថា មកដល់ពេលនេះ​គឺ​មនាព​លករ​មក​ស្រុកកំណើត​វិញ​នោះ គឺ​មាន​ចំនូ​ន​ដ​សរុប​១៤.២៨៦០​អ្នក ស្រី​ចំនូ​ន​៥១០១៨​អ្នក​កុមា​ចំនួន​១១០៩០​អ្នក រថយន្ត​ថៃ​បញ្ជូន​ពលករ​មក​ស្រុក​ខ្មែរ​នោះ​មាន​ចំនួន​១៣៧៧​គ្រឿង គិត​ចាប់ពី​ថ្ងៃ​ទី​០៩​ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៤​នេះ និង​មាន​បន្ត​មក​ច្រើន​ទៀត​នាពេល​ខាងមុខ​នេះ​។​
​លោក​ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ បាន​អះអាង​ថា កា​វិល​ត្រលប់​មកវិញ ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នោះ គឺ​អាច​មាន​ចំនូ​ន​ជាង​២០​ម៉ឺន​អ្នក​ឯណោះ ប៉ុន្តែ​នៅ​មាន​កម្មក​នេសាទ មួយចំនួន​ធំ​ទៀត​ក៏​ត្រូវ​វិល​មក​វិញ​ផងដែរ​៕​

CIMG8488 CIMG8503 CIMG8504