មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងមេបញ្ជាការង នាយទាហានចូលរួមគោរព​វិញ្ញាណក្ខន្ធអនុ​សេនីយ៍​ទោ​ ផាន់​ ធិន

0

កំពង់ធំៈ លោក អនុ​សេនីយ៍​ទោ​ ផាន់​ ធិន​ នាយរងការិយាល័យអភិវឌ្ឍន៍​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បានមរណៈភាព  ដោយរោគារពាធ ត្រូវបានឯកឧត្តម ឧត្តមសេនីយត្រី សោម ស៊ុន​មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ  រួមទាំងមេបញ្ជាការង និងនាយទាហានជាច្រើនរូប ចំណុះឲ្យ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក  អនុ​សេនីយ៍​ទោ​ ផាន់​ ធិននៅព្រឹកថ្ងៃទី ០៣​ ខែវិច្ចិកា​ ឆ្នាំ​២០១៧​  ​  នៅភូមិ​ព្រៃប្រស់​ ឃុំ​ត្បែង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ នាយទាហាន ផាន់ ធិន បានបញ្ជាក់ពីទឹកចិត្តថ្នាក់ដឹកនាំ និងនាយទាហានធ្លាប់ រួមការងារ សម្តែងនូវចិត្តមុខក្រៀមក្រម  ដោយក្តីអឡោះអាល័យ និងការសោកស្តាយ របស់នាយទាហាន ដែលបានលាទៅដោយក្តីអាល័យ លាមិត្ត លាញាតិ សណ្តានដោយឥតវិលវិញ បានធ្វើឲ្យនាយទាហានគ្រប់ រូបបង្ហាញនូវក្តីសោកស្តាយ  នៅក្នុងឳកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបំពាក់ ​ស័ក្តិ​អនុ​សេនីយ៍​ទោ​ ជា​កិច្ច​បច្ឆាមរណៈ​  ជាលើកចុងក្រោយនៃជីវិតរបស់នាយទាហានរូបនេះ ដែលកន្លងមក  ធ្លាប់កសាងជាតិមាតុភូមិ និងសាងអំពើល្អដល់សង្គម ធ្វើឲ្យមិត្តរួមការងារ និងប្រជាពលរដ្ឋគោរពស្រឡាញ់។

កន្លងមកនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានដឹកនាំសហការី ចុះសួរសុខទុក្ខខណៈពេលកំពុង​មានជម្ងឺ ហើយបានផ្តល់ជាកំលាំងចិត្ត ដើម្បីលើកទឹកចិត្តដល់យោធិនរូបនេះ និងបានផ្តាំផ្ញើរយ៉ាងយកចិត្ត ទុកដាក់ពីដល់ ប្រពន្ឋកូន ក្នុងការថែរក្សាជម្ងឺ រួមទាំងបានផ្តល់អំណោយជូនដល់គ្រួសារយោធិនរូបនេះ ទៀតផង តែដោយសារតែជម្ងឺមានសភាពធ្ងន់ធ្ងរពេក ទើបបានធ្វើឲ្យមរណៈភាពក្នុងពេលនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ​បានមានប្រសាសន៍នៅក្នុងពិធីចូលរួម​បុណ្យ​សព​ លោក​ អនុ​សេនីយ៍​ទោ​ ផាន់​ ធិន ​ ជាមួយនឹងក្រុមគ្រួសារសព ឲ្យតស៊ូជីវិតបន្តទៀត ខិតខំប្រឹងចិញ្ចឹមបីបាច់ថែរក្សាកូនចៅ ឲ្យ​ក្លាយទៅជាមនុស្សល្អ ជាសិស្សល្អ ដើម្បីតបស្នងសងគុណឳពុក ក្នុងនោះក៏បាននាំយក នូវ​បច្ច័យ​ដែល​ជា​សុទ្ឋាជ្រះថ្លា​របស់​យើង​ទាំង​អស់​គ្នា​សម្រាប់​ចូល​បុណ្យ​សពមានចំនួន​២.៣០០.០០០៛​ និង​អង្ករ​ចំនួន​១០០គីឡូ​ក្រាម​ ។ដោយ​​  ប៊ុន  រដ្ឋា