កំពត ៈ ឯកឧត្តម ចាន់ ចេស្ដាអភិបាលនៃគណៈភិបាលខេត្ត និងសហការី ។ កាលពីព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧បាននាំយកនូវអំណោយ រួមមានអង្ករគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ដើម្បីទៅចែកជូនដល់ដៃ គ្រួសារប្រជាពលរដ្ឋក្រីក្រខ្វះខាត ដែលជាជនចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងកុមាកំព្រាគ្មានទីពឹង ចំនួន៦០គ្រួសារក្នុងឃុំបឹងនិមលស្រុកឈូកខេត្តកំពត ។
លោកស្រី ទិតសេដ្ឋា ប្រធានមន្ទីរកិច្ចការនារីខេត្តបានអោយដឹងថា៖ ប្រជាពលរដ្ឋទាំង៦០គ្រួសារដែលបានមកទទួលអំណោយនាពេលនេះគឺមកពីភូមិចំនួន៤ គឺភូមិព្រេច ភូមិបឹង ភូមិស្រង៉ែ និងភូមិពោធិ៍ដុះ។ ដែលក្នុងមួយគ្រួសារត្រូវទទួលបានអង្ករចំនួន៣០គីឡូ ប៊ីចេងកន្លះគីឡូ ទឹកត្រី២លីត្រ មី១កេះ ត្រីខ១យួរ ម្សៅសាប៊ូ១គីឡូនិងប្រាក់់២ម៉ឺនរៀល។ ដែលអំណោយទាំងនេះជារបស់រាជរដ្ឋាភិបាលផ្ដល់តាមរយៈមន្ទីរកិច្ចការនារីខេត្ត។ 
មានប្រសាសន៍ សំណេះសំណាល ឯ.ឧចាន់ ចេស្ដាអភិបាលខេត្តបាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ដែលបងប្អូនប្រជាពលរដ្ឋយើងតែងតែមានការជឿជាក់និងគាំទ្រលើការដឹកនាំ របស់សម្ដេចតេជោ ហ៊ុនសែនដែលបាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍
រីកចម្រើនលើគ្រប់វិស័យជូនប្រទេសជាតិដូចបច្ចុប្បន្ននេះ។ ឯកឧត្តមអភិបាលខេត្តក៏បានលើកបញ្ជាក់ទៀតថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន តែងតែមានការយកចិត្តទុកដាក់គិតគូខ្ពស់ពីសុខទុក្ខលំបាកនិងមានការដោះស្រាយជូនប្រជាពលរដ្ឋយើង ដែលមានជីវភាពក្រីក្រខ្វះខាតនៅគ្រប់ទិសទីក្នុងទូទាំងប្រទេសដោយមិនមានការរើសអើងឡើយ។ ហើយបើទោះបីអំណោយនាពេលនេះមិនបានឆ្លើយតប ទៅនឹងអ្វីជាតម្រូវការបានយូរអង្វែងរបស់់បងប្អូនក៏ពិតមែន។ ប៉ុន្តែវាក៏អាចបានជួយសម្រាលជីវភាពការលំបាកខ្វះខាតក្នុងគ្រួសារបងប្អូនបានមួយគ្រាផងដែរ។
ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើទៅតាមអ្វីដែលជាប្រសាសន៍សម្ដេចតេជោហ៊ុន សែន ដែលតែងបានលើកឡើងជារឿយៗជូនដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់់តាមដាន ចំពោះជីវភាពរស់់នៅរបស់់ប្រជាពលរដ្ឋ ដោយមិនត្រូវទុកអោយអ្នកណាម្នាក់ស្លាប់ដោយអត់់បាយឡើយ។ និងក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការជឿជាក់និងបន្តការគាំទ្រលើការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិអោយបានកាន់តែរីកចម្រើនបន្ថែមទៀត ។ ជៀសវាងជឿតាមការញុះញុងអោយធ្វើបាតុកម្ម ពីសំណាក់់នៃជនអគតិទាំងឡាយ មកអូសទាញប៉ុនប៉ងបង្កអសន្តិសុខសង្គមនិងបំផ្លាញសុខសន្តិភាពដែលសម្ដេចតេជោហ៊ុនសែនបានខិតខំនាំមកជូនប្រទេសជាតិដោយលំបាកទំរាំបានមានអ្វីៗដូចសព្វថ្ងៃនេះ។





































