ស្នងការនគរបាលខេត្តតាកែវនាំយកថវិការផ្ទាល់ខ្លួន ចូលរួមរំលែកទុក

0

ខេត្តតាកែវ ៖ នៅថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ប៉ុក ពលរិទ្ធ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមបុណ្យសពលោកអនុសេនីយ៍ឯក ប៉ែន សាពូន មន្រ្តីនគរបាលការិយាល័យនគរបាលទេសចរណ៍ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ និងបាននាំយកថវិការបស់ឯកឧត្តមស្នងការ និងមន្រ្តីនគរបាលទាំងអស់សរុបចំនួន ១.១៣០.០០០រៀល អង្គមួយបាវ ទឹកត្រីមួយយួរ និងទឹកស៊ីអុីងមួយយួរ ដើម្បីជួយរំលែកទុក្ខក្រុមគ្រួសារសពផងដែរ ។