គ្រួសារ ក្រីក្រ មានជម្ងឺ និងកម្មករសំណង់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ : ពលរដ្ឋ ១គ្រួសារដែលក្រីក្រ មានជម្ងឺនិងមានកូនច្រើនក្នុងបន្ទុក ផងនោះបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២ វិច្ឆិការ ឆ្នាំ ២០១៧ ស្ថិតតាមផ្លូវជាតិលេខ៦A ចំនុចស្ពានទី១ ក្នុងភូមិកំពុងស្វាយ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។
លោក លី សារី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ លោក គង់ ដារា ប្រធានទ ក នៃមន្ទីរប្រៃសនីយ៍ លោកយែម សារឿន សប្បរស់ជននិងក្រុមការងារការិយាល័យកាកបាតក្រហមក្រុងសិរីសោភ័ណមានវត្តមានក្នុងពេលចុះសួរសុខទុក និងនាំអំណោយចែកជូននាពេលនោះ។
លោក លី សារី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបាននិយាយថា : ពេលទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានអោយដឹងមានគ្រួសារ១ដែលជួបការលំបាក់ក៏បានចុះទៅសួរសុខទុក្ខពួកគាត់។
លោក លី សារី បានបញ្ជាក់ថា :នេះជាការយកចិត្តទុកដាក់ពីសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជួយប្រជាពលរដ្ឋគ្រប់កន្លែងដោយមិនប្រកាន់ព័ណសំបុរ ពូជសាសន៍ ឫនិន្នាការនយោបាយឡើយ។អំណោយ ១គ្រួសារទទួលបានជូនមាន អង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ៦ដប ប្រេងឆា១ដបត្រីខ១០កំប៉ុង សាប៊ូ១គីឡូក្រាម ទទួលបានថវិការបន្ថែមពីសប្បុរសជន១គ្រួសារ ចំនួនមួយចំនួនផងដែរ។
ជាមួយគ្នានេៈដែរ ស្របពេលរដូវរំហើយធ្លាក់ខ្យល់ត្រជាក់ និងដើម្បីអបអរ ព្រះរាជពិធីបុណ្យអ៊ុទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែលោកលី សារី និងក្រុមការងារបាននាំយកមួកសុវត្តិភាព និងភួយ ចែកជូនកម្មករសំណង់ដែល២៥នាក់ ដែលពួកគាត់មានជីវភាពមិនសមរម្យព្រមទាំងណែនាំ អោយពាក់ពួកសុវត្តិភាព អោយបានត្រឹមត្រូវ ដើម្បីការពាអាយុជីវិតខ្លួនឯង និងអ្នកដ៍ទៃ។
លោក លី សារីបន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជារាងរាល់ថ្ងៃគឺបណ្ដាលមកពីកត្តាមនុស្ស យានយន្ត ដូចជាការបើកបរម៉ូតូដោយមិនបានពាក់មួកសុវត្តិភាព បើកហួសល្បឿនកំនត់ ការវាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការដឹកលើសទំម្ងន់កំណត់ឬសំពីងសំពោង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចនេះដើម្បីទប់ស្កាក់និងកាត់បន្ថយគ្រោះថ្នាក់នេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ ដោយ :ឃិន គន្ធា