ខឹងសុំគេរួមរក្សជាមួយមិនបានសម្រាច់យកកាំបិតកាប់ស្លាប់គិចខ្លួនបានពីថ្ងៃអស់លក្ខជាប់អន្ទាក់សមត្ថកិច្ច!

0

សួន លីណា:
ខេត្តព្រះវិហារៈជនដៃដល់ល្មបកាមវ័យ៥១ឆ្នាំម្នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងស្រុកជាំក្សាន្ត សហការជាមួយកម្លាំងនគរបាល កម្លាំងកងយោធពលខេមរភូមិន្ភ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះធ្វេីការឃាត់ខ្លួនពីបទមនុស្សឃាតដោយចេតនា  ទៅលេីស្ត្រីរងគ្រោះឈ្មោះ យ៉ាន់ ចន្ថា (ហៅឌូ) អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ គ្រាដែលប្តីជនរងគ្រោះមិននៅ បណ្តាលអោយស្លាប់យ៉ាងអណោចអធ័មក្នុងថ្លុកឈាម នៅលេីផ្ទះរបស់ជនរងគ្រោះ ព្រោះដោយសារខឹងសុំជនរងគ្រោះរួមរក្សជាមួយ ប៉ុន្តែនាងប្រកែកមិនព្រម ក៍យកកាំបិតកាប់ទៅលេីស្ត្រីរងគ្រោះចំនួន៦កាំបិត ចំក្បាលផ្នែកខាងក្រោយ និងគំត្រចៀក ធ្វេីអោយស្ត្រីរងគ្រោះស្លាប់ភ្លាមៗ នៅនិងកន្លែងកេីតហេតុ ស្ថិតក្នុងភូមិសែនរុងរឿង៥ ឃំុទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ប្រតិបត្តិការចុះឃាត់ខ្លួនជនដៃដល់ខាងលេីនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣១១.០០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ ត្រង់ចំណុចផ្ទះជនដៃដល់ ឈ្មោះ គង់ ធី អាយុ៥១ឆ្នាំ រស់នៅភូមិឃំុកេីតហេតុខាងលេីជាមួយជនរងគ្រោះ ។ 
យោងតាមរបាយការស្តាប់ចំលេីយរបស់កងរាជអាវុធហត្ថ ជនដៃដល់បានឆ្លេីយសារភាពថា ខ្លួនបានពិតជាបានសំលាប់ឈ្មោះ យ៉ាន់ ចន្ថា ពិតប្រាកដមែន ដោយសារពេលនោះខ្លួនបានសុំ ចន្ថារួមរក្សជាមួយតែចន្ថាមិនព្រមអោយរួមរក្ស ស្រែកថាជួយផងៗ ហើយអ្នកជិតខាងបានឭ ពេលនោះខ្លួនក៏បានទាញកាំបិតមកកាប់ទៅលើជនរងគ្រោះចំនួន៣កាំបិត ចំក្បាលផ្នែកខាងក្រោយ ហើយក៏ដួលផ្ងាទៅក្រោយ ពេលដែលខ្លួនស្រវឹងផងពេលនោះ ខ្លួនពុំបានដឹងថាកាប់ថែមទៅលើជនរងគ្រោះប៉ុន្មានកាំបិតទៀតទេ បន្ទាប់មកខ្លួនក៏បានកាន់កាំបិត ដើរសំដៅទៅផ្ទះរបស់ខ្លួនរួចយកកាំបិតទៅលាក់ទុក នៅក្នុងចានដែកលាងចាន ហើយក៏ឡើងទៅលើផ្ទះដេកជាធម្មតា ។
លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុននៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងជំនាញមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសហការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធផងនោះ ធ្វេីអោយកម្លាំងយេីងងាយស្រួលក្នុងការចុះស្រាវជ្រាវវាកមុខចាប់ឃាតកបាន ។
លោកថាក្រោយពីឃាត់បានជនដៃដល់នេះហេីយកម្លាំងបាននាំជនដៃដល់យកទៅធ្វេីត្រាបអំពីសកម្មភាពដែលគេបានធ្វេីទាំងអស់ទៅលេីស្ត្រីរងគ្រោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្ត ចាត់វិធានការទៅតាមនិតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ករណីរឃាត់កម្មដ៍សារហៅព្រៃផ្សៃមួយនេះបានកេីតឡេីងកាលពីវេលាម៉ោង២៣.៣០នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិឃំុកេីតហេតុខាងលេី ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្តសម្តែងការកក់ក្តៅចំពោះប្រតិបត្តិការចុះស្រាវជ្រាវវេកមុខរកជនដៃដល់បាន ដោយមិនទុក្ខអោយជននេះ រួចពីសំណាញ់ច្បាប់ជាដាច់ខាត ។
ហេីយពួកលោកទាំងអស់គ្នាសង្ឃឹមថាជនមា្នក់នេះមានឱកាស ចេញមកក្រៅឃំុនោះទេ ៕ សួនលីណា