ខេត្តស្វាយរៀង ៖លោក វរៈសេនីយ៍ឯកស្រីវុត្ថាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានថ្លែងថាការបង្ក្រាបមុខសញ្ញារក្សាទុករឺជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានចំនួនពីរលើកសរុបបានជាង៤គីឡូក្រាមរួមនិងវត្ថុតាំងមួយចំនួនទៀតជាមួយនឹងមនុស្សប្រុសស្រីជនជាតិវៀតណាម៥នាក់ ខ្មែរម្នាក់។ការថ្លែងបែបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៧នៅទីបញ្ជាការកងរាជអាវុធខេត្តស្វាយរៀងក្នុងការធ្វើសន្និសិទកាសែត។
លោកវរៈសេនីយ៍ឯកស្រីវុត្ថាបានបន្តទៀតថាការចុះបង្ក្រាបគ្រឿងញៀនទ្រុងទ្រាយធំនេះដោយមានការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកឧត្តមសេនីយ៍ត្រីសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងនិងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀងបានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបានពីករណីដោយករណីទី១នៅវេលាម៉ោង២៣និង៥៥នាទីថ្ងៃទី៧ខែវិច្ឆិការ
ឆ្នាំ២០១៧បានធ្វើប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញារក្សាទុករឺជួញដូរដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅភូមិបាវិតកណ្តាលសង្កាតបាវិតក្រុងបាវិតខេត្តស្វាយរៀងបានជនសង្ស័យចំនួន២នាក់ប្រុស៖១.ឈ្មោះយូយាំងហ៊ុងភេទប្រុសអាយុ៤៣ឆ្នាំជនជាតិវៀតណាមមុខរបរជាងកាត់សក់មានទីលំនៅបច្ចុប្បន្នសង្កាត់អូឫស្សី១ខណ្ឌ័៧មករារាជធានីភ្នំពេញ។២.ឈ្មោះប៉ែនដារ៉ាភេទប្រុសអាយុ៤៥ឆ្នាំជនជាតិវៀតណាមមុខរបរជាងសំណង់មានទីលំនៅបច្ចុប្បន្នសង្កាត់បឹងសាឡាងខណ្ឌ័ទួលគោករាជធានីភ្នំពេញ។ក្នុងវត្ថុតាងកំលាំងយើងរឹបអូសបាន១.ម្ស៉ៅក្រាមពណ៌ថ្លាចំនួន១កញ្ចប់មានទង្ងន់៦៦៥.១ក្រាម។២.ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ
ចំនួន០១កញ្ចប់មានទង្ងន់៦៣៦.៨ក្រាម៣.ទូរសព្ទដៃចំនួន០៥គ្រឿង ៤ប្រាក់រៀលចំនួន៥៧០០០រៀល៥.អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន០១សន្លឹក៦.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។លោកវរៈសេនីយ៍ឯកស្រីវុត្ថាបានបន្តទៀតថាករណីទី២ដោយមានការចង្អុលបង្ហាញពីក្រុមជនសង្ស័យទាំងពីខាងលើថានៅមានក្រុមជនសង្ស័យជាមេខ្លោងនៅភ្នំពេញចំនួន៤នាក់ទៀតទើបកំលាំងយើងនៅវេលាម៉ោង១០និង០០នាទីថ្ងៃទី៨ខែវិច្ឆិការឆ្នាំ២០១៧បានចុះសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញារក្សាទុករឺជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់នៅចំណុចបន្ទប់លេខ៨០២ខុនដូcaxsaជាន់ទី៨ក្រុមទី៧៨សង្កាត់ទន្លេបាសាក់ខណ្ឌ័ចំការមនរាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យបានចំនួន៤នាក់ស្រី២នាក់ក្នុងនោះ១.ឈ្មោះចឹងង៉ុកថាន់ភេទស្រីអាយុ៣៧ឆ្នាំជនជាតិវៀតណាមមុខរបរអាជីវករមានទីលំនៅបច្ចុប្បន្នសង្កាត់ទួលសង្កែរខណ្ឌ័ឫស្សីកែវរាជធានីភ្នំពេញ។២.ឈ្មោះទិនធីង៉ុកធីភេទស្រីអាយុ៣០ឆ្នាំជនជាតិវៀតណាមមុខរបររ៉ូលិញមានទីលំនៅបច្ចុប្បន្នភូមិកាំបុិញឃុំកាំយ៉ាងស្រុកហ្គាវយ៉ាវខេត្តតៃនិញប្រទេសវៀតណាម។៣.ឈ្មោះងត្រឹងអាន់ភេទប្រុសអាយុ៣០ឆ្នាំជនជាតិវៀតណាមមុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នភូមិជាងថាំងឃុំធីត្រឹងហឹងស្រុកវិញហឹងខេត្តឡុងអានប្រទេសវៀតណាម។៤.ឈ្មោះសុខដុភក្រ័(ហៅសឺ)ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរជាងតុទូមានទីលំនៅបច្ចុប្បន្នសង្កាត់ផ្សារដើមថ្កូវខណ្ឌ័ចំការមនរាជធានីភ្នំពេញ។រឹបអូសបានវត្តុតាងរួមមាន១.ម្ស៉ៅពណ៌សរចំនួន៦កញ្ចប់មានទង្ងន់២,៥៧៧.៩ក្រាម។២.ថ្នាំគ្រាប់ផ្ទៃមេឃចំនួន១កញ្ចប់មានទង្ងន់៣៣៣.១ក្រាម ៣.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១។៤.ទូរសព្ទ័ចំនួន៣គ្រឿង ៥.ប្រាក់ដុលាចំនួន៦០០ដុល្លា
៦.ប្រាក់រៀល៣០០០០រៀល៧.ប្រាក់វៀតណាម២០០០០០ដុង ៨.ខ្សែករលោហៈធាតុពណ៌លឿងចំនួន១ខ្សែនិងបណ្តោង១ និង៩.នាឡិការដៃចំនួន១ ។១០.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។បច្ចុប្បន្នជនសង្ស័យនិងវត្តុតាងកំពុងឃាត់ខ្លួននិងរក្សាទុកនៅមន្ទីរយុត្តិធម៌បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។




































