ខេត្តកែប ព្រឹកថ្ងៃ០៩ខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរខេត្ត បានរៀបចំមិទ្ទិងរំឮកខួបទី៦៤ថ្ងៃទទួលបានឯករាជ្យជាតិពីអាណានិគមបារាំងបន្ទាប់ពីពួកគេបានកាន់កាប់គ្រប់គ្រងប្រទេសយើងជាង៩០ឆ្នាំ(១៨៦៣-១៩៥៣)។
បន្ទាប់ពីគណៈអធិបតីនឹងមន្ទីរអង្គភាពដាក់កំរងផ្កាដើម្បីរំឮកនឹកគុណដល់វីរជនស្នេហាជាតិយុទ្ធជន យុទ្ធនារី ប្រជាជន ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិ មាតុភូមិរួចមក ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែបបានថ្លែងសុន្ទរកថាទៅកាន់អង្គពិធី ដែលបានគូសបញ្ជាក់ពីស្នាព្រះហស្ថសម្តេចព្រះនរោត្តមសីហនុក្នុងការធ្វើមហាព្រះរាជបូជនីយកិច្ចទាមទារ
ឯករាជ្យពីប្រទេសបារាំង ការកសាងជាតិរីកចំរើនក្នុងចន្លោះឆ្នាំ១៩៥៣-១៩៧០
រដ្ឋប្រហារនឹងសង្រ្គាមពីឆ្នាំ១៩៧០ដែលនាំប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រលយ័ពូជសាសន៍ពីឆ្នាំ១៩៧៥-១៩៧៩ ការតស៊ូរំដោះជាតិដោយរណសិរ្សសាម
គ្គីសង្រ្គោះជាតិកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាការចចារស្វែងរកសន្តិភាព នឹងការអនុវត្តន៍នយោបាយ ឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែនបាននាំឲ្យប្រទេសយើងមានសន្តិភាពពេញបរិបូណ៍ មានការអភិវឌ្ឍន៍
រីកចំរើនលើគ្រប់វិសយ័ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រយើងដល់សព្វថ្ងៃនេះ។
គណអធិបតីក៍បានបង្ហាញនូវការប្តេជ្ញាចិត្ត រក្សាការពារសន្តិភាពពេញបរិបូណ៌ ប្រឆាំងដាច់ខាតគោលបំនងផ្តួលរលំដោយខុសច្បាប់របស់ពួកក្បត់ជាតិនឹ
ងគាំទ្រឥតងាករេការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។





































