អាវុធហត្ថខេត្តតាកែវបង្ក្រាបមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន៤ករណីផ្សេងគ្នាឃាត់ខ្លួនមនុស្ស៩នាក់ក្នុងរយះពេលមួយថ្ងៃ

0

សាំង សារ៉ាវី:
តាកែវ៖ នៅថ្ងៃទី ០៩ ខែវិច្ឆិការ ២០១៧ ម្សិលមិញនេះកំលាំងអាវុធហត្ថខេត្តតាកែវ បានចេញប្រតិបតិ្តការដែលដឹកនាំដោយលោកវរៈសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ បានដឹកនាំកំលាំងចុះបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀនចំនួន ៤ករណីផ្សេងគ្នាគឺនៅស្រុកត្រាំកក់ពីរករណី ក្រុងដូនកែវ១ករណី និងស្រុកទ្រាំង១ករណី ក្នុងនោះកំលាំងជំនាញបានធ្វើការឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់ រួមជាគ្រឿងញៀនប្រភេទម៉ាទឹកកក 4,14 ក្រាម ។
លោកវរៈសេនីយ៏ឯក ង៉ែត ចាន់ធី បានអោយដឹងថា នៅក្នុងថ្ងៃម្សិញនេះកំលាំងជំនាញរបស់យើងបានធ្វើការបង្ក្រាបលើមុខសញ្ញាចែកចាយគ្រឿងញៀន ចំនួន ៤ករណីផ្សេងគ្នា នៅក្នុងទឹកដីស្រុកត្រាំកក់ ក្រុងដូនកែវ និងស្រុកទ្រាំង បានឃាត់ខ្លួនបានជនសង្ស័យខាងលើទាំង ០៩នាក់នោះ គឺដោយសារតែមានការសហការល្អជាមួយនិងបងប្អូនប្រជាពលរដ្ឋ រួមជាមួយនិងកំលាំងសំងាត់ ទើបឈៀនទៅដល់ការឃាត់ខ្លួនមុខសញ្ញាទាំងនេះបាន ។ ក្នុងនោះដែរលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវក៏បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយនិងសមត្ថកិច្ច ដើម្បីរក្សាអោយបាននៅសុវត្តិភាពក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ពីព្រោះជនសង្ស័យដែលជាអ្នកញៀនថ្នាំ នេះត្រូវបានចាត់ទុកថាជាអ្នកបង្ករអុកឡុក និងធ្វើអោយអសណ្តាប់ធ្នាប់នៅក្នុងសង្គម ដូច្នេះសមត្តកិច្ចមានតួនាទីត្រូវតែធ្វើការបង្ក្រាបអោយអស់ ។
ក្នុងករណីទាំង៤ខាងលើនោះសមត្ថកិច្ចដកហូតបាន ម្សៅក្រាម សថ្លា ចំនួន 12 កញ្ចប់ ទំងន់ សរុប 4,14 ក្រាម
ទូរសព្ទ  12គ្រឿង   (N ចុចពិល ) សំភារះសេពថ្នាំញៀន មួយចំនួន  ម៉ូតូ 01គ្រឿង   មាក្យ ស្កុបពី ពណ៏ស  អតស្លាកលេខ និងរថយន្ត  01គ្រឿ មាក្យ កូរ៉ែ ពណ៏ ស  ស្លាកលេខ  2B 7729 ភ្នំពេញ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង  ត្រូវបានការិយាល័យជំនាញ កសាងសំនុំរឿងបញ្ជូនទៅសាលាតំបូងខេត្តហើយនៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ២០១៧នេះ។      តាកែវ