អភិបាលខេត្តកែបផ្សព្វផ្សាយវិធានការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ

0

ខេត្តកែប ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយវិធានការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសវត្ថិភាពសង្គមប្រឆាំងឧបាយកលផ្ដូលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា(បដិវត្តន៍ពណ៌) ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជំុវិញខេត្ត មន្ត្រីក្របខណ្ឌ និងមន្ត្រីកិច្ចសន្យា កងកម្លាំប្រដាប់អាវុធ អភិបាល អភិបាលរងក្រុង ស្រុក លោក​​​​ ​លោក ស្រី ក្រុមប្រឹក្សា ឃំុ សង្កាត់ មេភូមិ ចូលរួមចំនួន៤៥០នាក់់៕