កំពង់ធំៈ បុរសម្នាក់បានសម្រេចចិត្តចងក ធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីត្រូវបានប្រពន្ឋស្តីបន្តោស មូលហេតុ មិនព្រមទៅប្រកបមុខរបរ ដើម្បីរកចំណូលមកផ្គត់ផ្គង់គ្រួសារ បែរជានាំពួកម៉ាក ពួកភឺនផឹកមួយថ្ងៃស្រវឹង ត្រប៉ែរាល់ថ្ងៃ លោកប្តីខឹងចិត្តចង់ក សម្លាប់ខ្លួនឲ្យប្រពន្ឋមើល រហូតបានសម្រេចដូចបំណង។
ហេតុការនេះត្រូវបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០១និង២០នាទីរំលងអាត្រាត ថ្ងៃទី១០វិច្ឆិការ ឆ្នាំ ២០១៧ នៅចំណុចភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបានយកក្រម៉ាចង់ក នឹងធ្នឹមផ្ទះ ខណៈពេល ដែលខ្លួននៅស្រវឹងស្រា ស្របពេលដែលប្រពន្ឋកំពុងតែលួងលក់ស្កប់ស្កល់ ទើបបណ្តាលឲ្យស្លាប់ ដោយប្រ ពន្ឋមិនបានមកហាមដូចសព្វមួយដង ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ករណីអត្តឃាតចងករខ្លួន ស្លាប់មានឈ្មោះ វន សារ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅក្នុងភូមិកើតហេតុខាងលើ មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹងជាប្រចាំ ឈ្លោះប្រកែកជាមួយប្រពន្ធ រហូត ប្រពន្ធជេរស្តី រឿងមិន ជួយរកស៊ី គិតតែផឹកស្រា លុះ យប់ស្ងាត់ បានលួចចង់ករ ស្លាប់តែម្ដង ដោយគ្មាននរណាដឹង។
ក្រោយពីកើតហេតុ ប្រពន្ឋបានភ្ញាក់ពីដំណេក ទើបប្រទះឃើញលោកប្តី របស់គាត់បានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ ដោយឃើញក្រម៉ាចងកនឹងធ្នឹមផ្ទះ ទើបសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យ រួចសន្និដ្ឋាន ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារ ចងករខ្លួនឯង ពិតប្រាកដមែន រួចប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕
ចំណែកប្រជាពលរដ្ឋដែលមានផ្ទះនៅភូមិផងរបងជាមួយ បាននិយាយថា ណ្ហើយចុះស្លាប់ក៏ស្លាប់ទៅចុះ រស់នៅយកតែកម្មប្រពន្ឋ ឈ្លោះទាស់ទែងគ្នាវាយដំច្រំធាក់រាល់ថ្ងៃ ថែមទាំងផឹកស្រាស្រវឹងខួប មិនជួយរកស៊ី ចិញ្ចឹមប្រពន្ឋកូន ស្លាប់ទៅក៏ល្អដែរ ។
ដោយ ប៊ុន រដ្ឋា




































