កំពង់ធំៈ រថយន្តហ៊ីយាន់ដាយ មួយគ្រឿងបានផ្តាច់សង្ខាបុរសម្នាក់ និងម្នាក់ទៀតស្ថិតក្នុងអាការៈដង្ហើម ចង្រឹត ខណៈពេលដែលបុរស២នាក់នេះ កំពុងតែជិះម៉ូតូសុខ ក៏ត្រូវបានរថយន្តធុនយក្យ បោះពួយយ៉ាងលឿន បណ្តាលឲ្យបុកម៉ូតូពីក្រោយ ធ្វើឲ្យបុរសម្នាក់ទ្រាំនឹងស្នាមរបួសមិនបាន ក៏ដាច់ខ្យល់ស្លាប់នៅកន្លែង កើតហេតុ ស្របពេលដែលគាត់ពុំបានពាក់មួកសុវត្តិភាព បណ្តាលឲ្យបោកក្បាលទៅនឹងថ្នល់ជាតិ។
បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះ បុរសម្នាក់ដែលរបួសធ្ងន់ ត្រូវបានបញ្ជួនមកដល់មន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្ករឱ្យមានភាពផ្អើលកាលពី វេលាម៉ោង១៦នឹង២៩ល្ងាចថ្ងៃទី០៩ខែវិច្ឆិការឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវក្រាលគ្រោះក្រហម តំបន់សូងសាង ស្ថិតនៅភូមិថ្មរ សំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានបានបញ្ជាក់ថា ២នាក់បងប្អូននាំគ្នាជិះ ម៉ូតូឌ្រីមសង់C125ពណ៏ខ្មៅស្លាកលេខកំពង់ធំ 1A 1426 មកដល់កន្លែងកើតហេតុក៏ត្រូវរថយន្ដបើកមកបុកពីក្រោយពេញទំហឹងតែម្ដង ធ្វើអោយជនរងគ្រោះទី១ ឈ្មោះ សូត ស៊ន ភេទប្រុស អាយុ៤៨ឆ្នាំ រងរបួសធ្ងន់ (បង) ទី២ឈ្មោះ សូត សឿន ភេទប្រុស អាយុ៤២ឆ្នាំ (ប្អូន)បានដាច់ខ្យលើស្លាប់ មានលំនៅភូមិ បន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ចំណែកតែកុងរថយន្ត ហីយ៉ានដាយ ពណ៏សរ ពាក់ស្លាកភ្នំពេញ 3C 8040 បន្ទាប់ពីបង្ករហេតុ ឃើញសភាព មិនស្រួល ក៏ចុះរត់គេខ្លួនបាត់ស្រមោល តាមទំម្លាប់គ្រូដើម ទើបបណ្តាលឲ្យពុំបានស្គាល់អត្តសញ្ញាណ តែទោះជាយ៉ាងណានោះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ដើម្បីរកភាគីបង្ករឲ្យចូលខ្លួនមកដោះស្រាយតាម និតិវិធីនៃច្បាប់ វត្ថុតាង រថយន្តនឹងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុក។
ដោយ ប៊ុន រដ្ឋា




































