លោក​ថៃ វណ្ណ​ធីអតីតយុទ្ធជនត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការសឹក​ព្រះគ្រូចៅអធិការវត្ត​ខ្មាក់ចុះសួរ​សុខ​ទុក្ខ

0

កំពង់ធំៈ ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបន្តសកម្មភាព ចុះសិក្សាស្វែងយល់ពីទុក្ខលំបាក របស់អតីតយុទ្ធជន ទោះជាអតីតយុទ្ធជន រស់នៅទីជិតទីឆ្ងាយក្តី ក៏ការធ្វើ​ដំណើររុករកអតីតយុទ្ធជនមិនបានរាថយនោះឡើយ គឺធ្វើយ៉ាងឲ្យតែអតីតយុទ្ធជនរស់នៅមានភាពកក់ក្តៅ មិននៅឯកកោម្នាក់ឯងនោះឡើយ ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងព្រះគ្រូចៅអធិការវត្តខ្មាក់ អមដំណើរដោយលោក​ មេឃុំ​សាលាវិស័យ​ នាំគ្នាដើរកាត់​ព្រៃ​ កាត់​ទឹក​ ដើម្បី​ឆ្ពោះទៅរក​ផ្ទះ​អតីត​យុទ្ធ​ជន នៅចំកាត់មាត់ញក ដែលកំពុងតែជួបការ​លំបាកនិងមានភាពខ្វះខាត កំពុងរងចាំជំនួយពីសម្បុរសជន ស្ថិត​នៅ​ភូមិ​ឬស្សី​ដួចថ្មី​ ឃុំ​សាលាវិស័យ​ ស្រុក​ប្រសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​ ។​

​ឯកឧត្តម សោម ស៊ុន ​ ប្រធានសមាគមអតីយុទ្ឋជនកម្ពុជា​ខេត្ត​ បានមានប្រសាសន៍ថា អតីតយុទ្ធជន គឺលោក​អនុ​សេនីយ៍​ទោ​ ថៃ​ វណ្ណ​ធី​ អតីត​មេបញ្ជាការកងអនុសេនាធំទី២​ យោធា​ស្រុក​ប្រសាទ​បល្ល័ង្ក​ នៃយោធាខេត្តកំពង់ធំ​ ក្នុង​សម័យ​សង្គ្រាម​ គាត់ជាបុរស​ពោះ​ម៉ាយដោយភរិយាស្លាប់ចោល​រយៈ​ពេល​ជិត​១០​ ឆ្នាំ​ហើយ​  បច្ចុប្បន្ន​រស់នៅ​ជាមួយ​កូន​ចំនួន​៤នាក់​ រស់នៅក្នុងជម្រកផ្ទះធ្លុះធ្លាយ​ទ្រុឌទ្រោម​ ដោយផ្ទះមួយខ្នង​នេះ ​យើង​ខ្ញុំ​ផ្តល់​ស័ង្កសី​ និង​ចាត់ចែង​កម្លាំង​សាងសង់ផ្ទះ​ឲ្យ​នៅឆ្នាំ​២០០៩មកម្លេះ ​ ។

លោក​អនុ​សេនីយ៍​ទោ​ថៃ​ វណ្ណ​ធី​ បាន​ទទួល​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ក្នុង​នាម​អតីត​យុទ្ធ​ជន​ចំនួន​ជិត​៦០០.០០០៛​ ពី​រាជ​រដ្ឋាភិបាល​ផង​ដែរ​  តែបច្ចុប្បន្ន​គាត់​មាន​មុខ​របរ​ធ្វើ​ជា កម្មករ​ជម្រះស្មៅចំការ នឹងស៊ីឈ្នួលច្រូតស្រូវដើម្បីរកប្រាក់បន្ថែមសម្រាប់ចិញ្ចឹមកូន​  ក្នុង​ឱកាស​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​នេះ​ក្រុម​ការងារ​យើង​បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីយើង​ពីរកេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ អាវ​រងា​រចំនួន​៣​ សាប៊ូ​បោកខោអាវ​ចំនួន​២​  កញ្ចប់​  និង​ថវិកា​ចំនួន​ ២០០.០០០​ ៛​ ។

ដោយ  ប៊ុន  រដ្ឋា