ខេត្តព្រះវិហារៈ ចាស់ជរា និងគ្រួសារទីទាល់ក្រចំនួន៣០គ្រួសារ ព្រមទាំងសិស្សានុសិស្សចំនួន៦៦នាក់ ទទួលបានអំណោយពីលោកជំទាវ ទា ដាវី អគ្គនាយកាសាលាអន្តរៈជាតិញ៉ូយ៉ក និងឧបាសិកា ស៊ុន ហៀង អនិកជនមកពីUSA តាមរយះលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ព្រមទាំងលោកស្រី អមដំណេីរដោយ លោក យុង ហួត ប្រធានក្រុមព្រឹក្សាស្រុក រួមទាំងសប្បុជនមកពីក្រុងភ្នំពេញ និងអាជ្ញាធរភូមិទាំង៦ភូមិអញ្ជេីញចូលរួមផងដែរ ។
ពិធីនេះបានប្រព្រិតធ្វេីឡេីង នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាឃំុយាង ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ឈ្លាតនៅក្នុងឱកាសនេះផងដែរ លោកហ៊ឹម ហឿន មេឃំុយាង បានបញ្ជាក់អោយដឹងផងដែរថា ឃំុយាងមាន០៦ភូមិ និងមានគ្រួសារសរុបចំនួន១២៨១គ្រួសារ ក្នុងនោះគ្រួសារក្រីក្រមានចំនួន២៧៦គ្រួសារ លោកថាចំពោះការប្រកបរបរចិញ្ចឹមជីវភាព ក្នុងគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋទូរទាំងឃំុ មានមុខរបរជាកសិករ គឺការធ្វេីស្រែរ និងចំការ១០០% ។ 
មានប្រសាសន៍ នាឱកាស់នោះផងដែរ លោកជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះលោកជំទាវ ទា ដាវី និងឧបាសិកា ស៊ុន ហៀង ដែលបានចំណាយ នូវថវិការ ក៍ដូចជាពេលវេលា ដ៍មានតំលៃ ចុះសាកសួរសុខទុក្ខ ព្រមទាំងបានពាំនាំមកនូវអំណោយចែកជូនដល់បងប្អូនគ្រួសារខ្វះខាត និងចាស់ជរាគ្មានទីពឹង ដោយមិនប្រកាន់ព័ណ៌សប្បុរ វណ្ណៈ សាសនា និន្នាការនយោបាយអ្វីឡើយ ។
លោកថា បេីទោះបីជាអំណោយនេះ វាមានចំនួនតិចតួច ក៍ពិតមែន តែវាជាការយកចិត្តទុកដាក់ របស់លោកជំទាវ ក៍ដូចជាឧបាសិកា ព្រមទាំងសប្បុរស់ជនក្នុងនិងក្រៅប្រទេសផងដែរ ។ជាមួយគ្នានោះផងដែរ លោកជា គឹមសេង បានធ្វេីការផ្តាំផ្ញើរសូមលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរទាំសុខភាព ហេីយត្រូវហូបស្អាត ផឹកស្អាតជានិច្ច ជៀសវាងកេីតជំងឺផ្សេង។
សូមបញ្ជាក់ថា សម្ភារផ្តល់ជូនដក្នុងមួយគ្រួសារៗទទួលបាន អង្ករ១បាវ ទំងន់២២ ,២២គីឡូ មី១កេស សារ៉ុង១ ក្រម៉ា១ ថ្នាំពេទ្យ១កញ្ចប់ ថវិការ២ម៉ឺនរៀល និងសិស្សានុសិស្ស៦៦នាក់ម្នាក់សៀវភៅ២ក្បាល ប៊ិច២ដេីម ខ្មៅដៃ២ដេីម ថវិការ៥ពាន់រៀល លោកគ្រូ អ្នកគ្រូ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល ក្រុមប្រឹក្សាឃុំយាងថវិកា២០ម៉ឺនរៀល អធិការនគរបាលស្រុកថវិកា២០ម៉ឺនរៀល មេភូមិ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងឧបត្ថម្ភថវិកាជូនលោកនាយកសាលាបឋមសិក្សារស្មីសម្រាប់ជួសជុលសាលាចំនួន១លានរៀល ។
ជាមួយគ្នានោះក្នុងនោះផងដែរ លោកជំទាវ ទា ដាវី អគ្គនាយកាសាលាអន្តរជាតិញូយ៉ក បានធានាឧបត្ថម្ភ ជាទឹកដោះគោជួយចិញ្ចឹម ដល់ទារកដែលម្តាយស្លាប់ចោលបាន៧ថ្ងៃ មានឪពុកឈ្មោះ មី ម៉េត ដេីម្បីជួយសម្រាលដល់ជីវភាពប្អូនប្រុស ក្នុងការចិញ្ចឹមបីបាច់ថែរក្សាទារកក្នុងរយះពេលមួយឆ្នាំផងដែរ ៕ សួនលីណា




































