VIDEO គណៈបញ្ចារការឯកភាពខណ្ឌមានជ័យ ចុះរដ្ឋបាលនៅក្រោមស្ពានអាកាសស្ទឹងមានជ័យឃាត់ខ្លួនជនសង្ស័យបាន៧នាក់

0

រាជធានីភ្នំពេញ ៖ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅវេលាម៉ោង០៧:៣០នាទីយប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៧នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ទទួលបានបទបញ្ជា ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្នុងនាមលោកបាទ ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអនុញ្ញាតអោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌ សហការជាមួយលោកវរសេនីយ៍ ម៉េង វិមានដារ៉ា អធិការរងខណ្ឌ ដឹកនាំកម្លាំងចម្រុះមានកម្លាំងនគរបាលខណ្ឌ កម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ កម្លាំងកងរាជអាវុធហត្ថខណ្ឌ ធ្វើការចុះរដ្ឋបាល នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ជាកន្លែងពពាក់ពូនគ្នាប្រើប្រាស់គ្រឿងញៀន និងមានករណីវាយប្លន់យកលុយពីអ្នកដំណើរ ដោយធ្វើការឃាត់ខ្លួនជនប្រុសស្រី៧នាក់ (ស្រី៣នាក់) ដកហូតដាវសាម៉ូរៃ២ដើម កាំបិត៣ និងឧបករសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
​ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បានមានឈ្មោះ​ ៖
១.ឈ្មោះ​ សំណាង​ រតនា​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបប​ រើសអេត​ចាយ​
២.ឈ្មោះ​ សុង​ ធី​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ មុខរបប​ រើសអេត​ចាយ​
៣.ឈ្មោះ​ ច្រិត​ វិរះ​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ មុខរបប​ រើស​អេតចាយ​
៤.ឈ្មោះ​ មុំ​ វិទូ​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ មុខរបប​ រើសអេត​ចាយ​
៥.​ឈ្មោះ​ ចន្ទ័​ និមល​ ភេទ​ស្រី​ អាយុ​ ២១ឆ្នាំ​ មុខរបប​ បំរើកា​ខារ៉ាអូខេ​
៦.​ឈ្មោះ​ ឡេង​ ច្រិប​ ភេទ​ស្រី​ អាយុ​៣២ឆ្នាំ​ មុខរបប​ រើស​អេតចាយ​
៧.​ឈ្មោះ​ មុំ​ ស្រី​ពៅ​ ភេទស្រី​ អាយុ​១៨ឆ្នាំ​ មុខរបប​ រើស​អេតចាយ​ ។ ចំណែកវត្ថុតាងដកហូត​ រួមមាន៖ ដាវ​កែឆ្នៃចំនួន​៣ដើម​ កាំបិត​ចំនួន​៣​ ព្រមទាំង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត ។
​ នៅចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​នោះ​ បាន​សារភាពថា​ ពួក​គេ​ពិត​ជា​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន​ពិត​ប្រាកដមែន​ ។
​ ក្រោយពេលកើតហេតុ​ បន្ទាប់ពីសាក​សួរ​ជនសង្ស័យព្រមទាំង​វត្ថុតាំង​ និងត្រូវបានសមត្ថកិច្ច​បញ្ជួនទៅ​មន្ទីរ​សង្គម​កិច្ច​ ដើម្បី​ធ្វើ​ការ​អោបរំ​ ៕

ដោយ  ជិំម ភារ៉ា