ខេត្តស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរអោយរន្ធត់ដែលបណ្តាមកពីរថយន្តកាមេរីបើកបរល្បឿនលឿនបុកគូជរថយន្តស្ទួចកុងតឺន័របណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៦នាក់សន្លប់រណូករណែលពេញផ្លូវត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី វេលា
ម៉ោង ០១និង១០នាទីរលងធាត្រឈានចូលថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៧នៅ លើកំណាត់ ផ្លូវជាតិលេខ1 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ១៦១/ ១៦២ស្ថិតក្នងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ យោងតាមប្រភពព័ត៌មានពីនគរបាលក្រុងបាវិតបានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និង រថយន្តក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិចដោយរថយន្តមួយគ្រឿងម៉ាក CAMRY (ហើម) ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2A-7153 បើកបរដោយឈ្មោះ ថៃ សារ៉ាន់ ភេទប្រុសអាយុ33 ឆ្នាំជនជាតិខ្មែរ មុខរបរ បើកបររថយន្តកុងទឺន័រ មានទីលំនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងបានបើកក្នុងល្បឿនលឿនមកបុកជាមួយរថយន្ត
ស្ទួចកុងតឺន័រ បណ្តាលអោយអ្នកបើកបរកាមេរីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរ 06នាក់រងរបួសធ្ងន់ស្រាលដេករណូករណែលពេញផ្លូវ។ ប្រភពបានបន្តទៀតថាជនរងគ្រោះដែលជាអ្នករួមដំណើរជាមួយរថយន្តកាមេរីទី១.ឈ្មោះ សុខាភេទប្រុស អាយុ 30 ឆ្នាំជនជាតិខ្មែរ មុខបរមេការ មានទីលំនៅភូមិស្នែឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង (បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ)
២.ឈ្មោះ សេក ខុនឧត្តម ភេទប្រុស 26ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការ រស់នៅភូមិ7 សង្កាត់ទឹកល្អក់2ខណ្ឌ័ទួលគោករាជធានីភ្នំពេញ (បណ្តាលឲ្យស្លាប់នៅមន្ទីរស្វាយរៀង។
៣. ឈ្មោះ ហូរ សុភក្រ័ ភេទប្រុស អាយុ 32ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តកុងទឺន័រ រស់នៅភូមិ3 សង្កាត់មនោរម្យ ខណ្ឌ័7មករា រាជធានីភ្នំពេញ (បណ្តាលឲ្យរងរបួសធ្ងន់)
៤. ឈ្មោះ កន បូរ៉ា ភេទប្រុស អាយុ24ឆ្នាំជនជាតិខ្មែរ មុខរបរបើកបររថយន្តកុងទឺន័រ រស់នៅភូមិត្រពាំងស្វាយ ឃុំស្កាកោងស្រុកបាភ្នំ ខេត្តព្រៃវែង បណ្តលឲ្យរងរបួសធ្ងន់) និង២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ(របួសធ្ងន់)។
រីឯអ្នកបើកបរ(រថយន្តស្ទួច) របស់ក្រុមហ៊ុន សូ ងួន បើកបរដោយឈ្មោះ ខេន ប្រុស ភេទប្រុស អាយុ 38 ឆ្នាំជនជាតិខ្មែរមុខរបរបើកបររថយន្តស្ទួច មានទីលំនៅភូមិភ្នំប្រុស ឃុំភ្នំប្រុស ស្រុកជើង ព្រៃខេត្តកំពង់ចាម (គ្មានរបួស)។ បច្ចុប្បន្ន ជនរងរបួសធ្ងន់បញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង ។បើតាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុដែលបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង បណ្ដាលមកពីអ្នកបើកបររថយន្ត CAMRY ប្រើប្រាស់ល្បឿនលឿន។
បច្ចុប្បន្ន វត្ថតាងទាំង2 គ្រឿងសមត្តកិច្ចយកទៅ រក្សាទុកនៅអធការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ចួនទៅការិយាល័យជំនាញតាមនីតិវិធីច្បាប់។




































