មេបញ្ជាការចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់ក្បាច់គុណដំបងនិងប្រគល់ស៊ីម៉ង់៣តោនសម្រាប់សាងសង់បន្ទាយ

0

កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ​បត្តិសឹករងកំពង់ធំ មកលើយោធិនគ្រប់រូប ទាំងការស្នាក់នៅ ការសាងសង់បន្ទាយ ការហ្វឹកហ្វឺនយុទ្ធវិធី​យុត្តិសាស្រ្ត​កងទ័ព ថែមទាំងបានពង្រឹងសមត្ថភាពដល់យោធិន ដោយក្បាច់គុណដំបង ដើម្បីសម្រាប់ការ ពារខ្លួនក្នុងអាជីពជាកងយោធពលខេមរភូមិន្ទ និងដើម្បីការពារខ្លួន ។

ការត្រួតពិនិត្យ​សកម្មភាព​សម្ដែង​ក្បាច់​គុន​ របស់​យោធិន​វរសេនាតូចថ្មើរជើង​លេខ​១​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៧  ដែលបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ​បត្តិសឹករងកំពង់ធំ រួមទាំងមេបញ្ជាការង និង​នាយទាហានជាច្រើនរូប បានចុះពិនិត្យ នៅភូមិ​តាឡែកថ្មី​ ឃុំសាលាវិស័យ​ ស្រុកប្រាសាទបល្ល័ង្គ​ ខេត្ត​កំពង់ធំ​។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ក្នុងនាមជាកងកម្លាំង នៃកងយោធពល​ខេមរ​ភូមិន្ទ មានតួនាទីសម្រាប់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតឡើងពីការបោះឆ្នោត  គឺមានភាព ចំបាច់បំផុតឲ្យយោធិនគ្រប់រូប មានលក្ខណត្រៀមទទួលនូវបទបញ្ជាពីថ្នាក់លើ ដើម្បីការពារសន្តិភាព និង រក្សាសន្តិភាព ក្នុងនោះពលទាហានគ្រប់រូប ក៏ត្រូវបានគុណភាព ចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ ដើម្បី ទប់ស្កាត់បង្ការ ការពារមិនអោយមានអសន្តិសុខ និងបង្ករចលាចលក្នុងប្រទេស គឺយោធិនទាំងអស់ត្រូវស្នោះ ត្រង់ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឳកាសនេះផងដែរ ឯកឧត្តម មេបញ្ជាការ បានប្រគល់ស៊ីម៉ង់ត៍ចំនូនបី ជូនអង្គភាពវរសេនាតូចថ្មើរជើងលេខ១  ដើម្បីចាក់សាបនៅរោងបាយរបស់អង្គភាពវរសេនាតូចថ្មើរជើងលេខ១  ។

ដោយ  ប៊ុន  រដ្ឋា​