លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែនសំអន តំណាងដ៏ខ្ពងខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនដឹកនាំគណៈប្រតិភូទៅចូលរួម បើកពិពណ៌វប្បធម៌ពិភពលោកក្រុងហូជីមិញ-ឃ្យុងយូនៅប្រទេសវៀតណាម

0

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី១១ខែវិច្ឆិកា ម្សិល មិញ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែនសំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំ គណៈប្រតិភូទៅចូលរួមបើកពិពណ៌វប្ប ធម៌ពិភពលោកក្រុងហូជីមិញ-ឃ្យុងយូដែលប្រារព្ធនៅទីក្រុងហូជីមិញប្រទេសវៀតណាម។
នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តមចាប សុថារិទ្ធ នាយកខុទ្ទកាល័យលោកជំទាវឧបនាយករដ្ឋមន្ត្រី មានប្រសាសន៏ឲ្យដឹងថា៖ព្រឹត្តិការណ៏ ពណ៌វប្បធម៌ពិភពលោកក្រុងហូជីមិញ-ឃ្យុងយូនៅទីក្រុងហូជីមិញប្រទេសវៀតណាម គឺប្រារព្ធឡើងចំពេល ដែលម្ពុជា វៀតណាមកំពុងប្រារព្ធខួបលើកទី៥០ នៃខួបទំនាក់ទំនងការទូតនិងជាខួបទី ២០នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា ជាមួយប្រទេសកូរ៉េ(ខាងត្បូង)និងជាខួបទី១១នៃការបង្កើត ពណ៌វប្បធម៌-ឃ្យុងយូ អង្គរនៅខេត្តសៀមរាបអង្គរ។
ការតាំង ពណ៌វប្បធម៌ពិភពលោកក្រុងហូជីមិញ-ឃ្យុងយូ នេះគឺជាការផ្លាស់ ប្តូរនូវវប្បធម៌និងសិល្បៈនៃបណ្តាប្រទេស ក្នុងពិភពលោកក៏ដូចជាការចែករំលែកគំ និតនៃការការពារបេតិកភណ្ឌពិភពលោកនិងណែនាំផ្សព្វផ្សាយវប្បធម៌នៃបណ្តា ប្រ ទេសនីមួយៗឲ្យពិភពលោកបានស្គាល់។តាមរយៈ ពណ៌វប្បធម៌ពិភពលោកក្រុងហូជីមិញ-ឃ្យុងយូនេះដែរពិភពលោកកាន់តែយល់ដឹងអំពីវប្បធម៌និងសិល្បៈ ពិភពលោកជាពិសេសវប្បធម៌កូរ៉េ វៀត ណាមនិងកម្ពុជា ដែលមានភាពទាក់ ទាញនិងសំបូរបែបដែលនឹងទាក់ទាញទេសចរណ៏ឲ្យមកទស្សនាប្រទេសទាំង នេះ កាន់តែច្រើនថែមទៀត។
នៅក្នុង ពិពណ៌វប្បធម៌ពិភពលោកក្រុងហូជីមិញ-ឃ្យុងយូនៅទីក្រុងហូជីមិញប្រទេសវៀតណាម ភាគីកម្ពុជា មានការចូលរួមតាំងពិពណ៌និងសម្តែងសិល្បៈវប្បធម៌ខ្មែរដូចជាសិល្បៈរបាំអប្សរា របាំក្ងោកនិងរបាំមួយចំនួនទៀតដែលជា
វប្បធម៌ និងប្រពៃណីខ្មែរ។ទីក្រុងហូជីមិញគឺជាទីក្រុងល្បីល្បាញ ដោយមានការទទួលស្គាល់ពីអង្គការយូណេស្កូ លើភាពឆ្នើមនៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងវិចិត្រសិល្បៈ។សង្ឃឹមថាពណ៌វប្បធម៌ពិភពលោកក្រុងហូជីមិញ-ឃ្យុងយូ ដែលប្រារព្ធនៅទីក្រុងហូជីមិញប្រទេសវៀតណាមនិងទទួលបានជោគ ជ័យ៕