ការដ្ឋាននគរបាលខេត្ត បាននាំយកអំណោយជាមឈូសលើកទី ៩១ប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ ជិនគង់

0

អួង វឹង 3: (ខេត្តកំពត) : នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៩:០០ នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បាននាំយកអំណោយជាមឈូសលើកទី ៩១ និងអង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម ដែលជាសទ្ធាដ៏ជ្រះថ្លា របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកស្រី ដើម្បីចូលរួមរំលែក មរណៈទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ ជិនគង់ ភេទស្រី អាយុ ៥៥ ឆ្នាំ នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ដែលទទួលមរណ:ភាពកាលពីថ្ងៃ ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៦:០០ នាទី ដោយរាគាពាធ ។