ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនជនសង្ស័យ០១ នាក់នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៤២ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយលោកស្រី អ៊ិន មានិត្យ ចៅក្រមជំនុំជំរៈ នៃសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់
នូវសារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៧ ។លោក ង៉ាន់ សារី អធិការស្រុកបាទីបានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ ឃិន ខន ហៅប៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
ក្រោយពីការឃាត់ខ្លួន កម្លាំងជំនាញដកហូតបានថ្នាំញៀន១៥កញ្ចប់តូច និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការហាមផ្លូវច្បាប់
។




































