ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាលសមាជិកគណបក្សប្រជាជនជាង ១ពាន់នាក់

0

កំពង់ធំៈ សមាជិកសមាជិកាជាង១ពាន់នាក់ បានចូលរួមសំណេះសំណាល និងសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយ ប្រធាន អនុប្រធានក្រុមការងារ និងសាខាគណបក្សទាំង៧ភូមិ ឃុំ ស្រុក នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ បានថ្លែងនៅក្នុងឳកាសនៃពិធីសំណេះសំណាល ថាបច្ចប្បន្នរាជរដ្ឋាភិបាលកំពុងតែរឹត​បន្តឹងច្បាប់អន្តោប្រវេសន៍ ដែលបានចាប់បញ្ជូលពលករបរទេស ដែលបានមកប្រកបមុខរបរ និងធ្វើការនៅ​ក្នុងប្រទេសកម្ពុជាដោយមិនស្របច្បាប់ និងស្រាវជ្រាវរកជនបរទេសណាដែលទទួលបាន ការធ្វើអត្ត​សញ្ញាណប័ណ្ណ ដោយចេញពីមន្រ្តីសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដើម្បីមកពិនិត្យឯកសារសារជាថ្មី ដោយសារ​តែកាចេញលិខិតនិងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដល់ជនបរទេសពុំត្រូវបានអនុញ្ញាតិដោយមន្រ្តី សមត្ថកិច្ចបានឡើយ គឺបានតែព្រះមហាក្សត្រតែមួយគត់ ដែលមានសិទ្ធផ្តល់សញ្ញាតិដល់ជនបរទេស។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា បច្ចុប្បន្នពលករខ្មែរ ដែលទៅធ្វើការនៅប្រទេសជិតខាង​ ត្រូវបានទទួល​ស្គាល់ និងមានសិទ្ធិស្មើរគ្នានឹងជនជាតិក្នុងប្រទេសនោះ ដែលវាខុសគ្នានឹងសម័យមុន ពលករខ្មែរត្រូវបាន គេគៀបសង្កត់ រើសរអើង ទាំងកំលាំងពលកម្ម និងផ្លូវចិត្ត នេះក៏ដោយសារតែប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍន៍ រួមទាំងការយកចិត្តរទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។  

ឯកឧត្តម បានថ្លែងថា ប្រទេសកម្ពុជានាបច្ចុប្បន្ន មានមុខមានមាត់ស្មើរនឹងប្រទេសដ៏ទៃក្នុងពិភពលោក ក៏ដោយសារតែកក្តាសន្តិភាព ទើបមានភ្ញៀវបរទេសហ៊ានមកលេង មកវិនិយោគ គឺដោយសារតែគណបក្ស ប្រជាជនកម្ពុជា ​ដូច្នេះបើបងប្អូនត្រូវការសន្តិភាព និងជួយគ្នារក្សាសន្តិភាពបន្តទៀត គឺបោះឆ្នោតជូនដល់ គណបក្សប្រជាជនបន្តទៀត ដើម្បីបន្តរក្សាសន្តិភាព ដោយកុំឲ្យជឿលើការឃោសនា ញុះបោកបញ្ឆោតរបស់ ជនអគតិមួយចំនួន ដែលកំពុងតែជ្រុលនិយម មានចេតនាទាញប្រទេសកម្ពុជា ឲ្យធ្លាក់ក្នុងអតីតកាល បើប្រទេសមានសន្តិភាព គឺមានអ្វីៗគ្រប់សព្វយ៉ាង  នៅក្នុងឳកាសនោះ ប្រជាពលរដ្ឋ១២០០នាក់ បានទទួល របស់កំដរដៃ ក្នុងម្នាក់សារ៉ុងមួយ ។

ដោយ  ប៊ុន  រដ្ឋា