សាំង សារ៉ាវី តាកែវ៖ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវដឹកនាំដោយលោក វិរះសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាប មុខសញ្ញា ជួញដូរ រក្សាទុក សារធាតុ ញៀនខុសច្បាប់ នៅចំនុច ភូមិ យោលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវកាល ថ្ងៃទី ១១ខែវិច្ឆិកាឆ្នាំ២០១៧ វេលាម៉ោង ១៤និង៣០នាទី។
លោក ស មេធា ប្រធានការិយាល័យគ្រឿងញៀនបានប្រាប់អោយដឹងថាក្នុងការចុះបង្រ្កាបនេះ ឃាត់ខ្លួន ជនសង្ស័យ បាន ០១នាក់ឈ្មោះ ឆេង ឆាយ ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិត ប្រាកដនិងដកហូត វត្ថុតាង បាន ម្ស៉ៅ ក្រាម សថ្លា ចំនួន ១៦ កញ្ចប់ ទំងន់ ៤,១៦ ក្រាម ទូរស័ព្ទ ០១គ្រឿង (Nចុចពិល)
•បច្ចុប្បន្ន ជន សង្ស័យនិងវត្ថុតាង ត្រូវបាន ការិយាល័យជំនាញ កសាងសំនុំ រឿងបញ្ជូនទៅ សាលាដំបូងខេត្ត ។





































