ដោយ គង់វិមាន:
លោក ដូ ណាល់ត្រាំ ដែលថ្លែងនៅក្នុងពេលចូលកាន់តំណែងដំបូង។ គ្មានអ្នកណាអាចដូរ «បន្ទាត់នយោបាយរបស់ប្រធានាធិបតីបានទេ» ទោះបី អាគ្រួស ឬអាបាតបឹង ណានិយាយ គឺគ្រាន់ជាទស្សនៈប៉ុណ្ណោះ។ ជាថ្មីម្តងទៀត ពលរដ្ឋនៃប្រទេសអធិបតេយ្យទាំងឡាយអាចប្តឹងដឹតចិត្តទៅលោក ដូណាល់ ត្រាំ ក្នុងករណីបើមាន បុគ្គល
អាមេរិកណាក៏ដោយ រួមទាំងទូត ឬព្រឹទ្ធសភាខ្លះណាមួយ ដែលលេបថ្នាំខុស ហើយហ៊ានប្រើភាសា ជ្រៀតជ្រែកនិងបំពានប្រទេសណាមួយ ដែលផ្ទុយពីបន្ទាត់នយោបាយរបស់លោក ត្រាំ នេះ។
ខ្ញុំសូមបកប្រែជូនដូចតទៅ៖ «ខ្ញុំតែងតែប្តេជ្ញាអនុវត្តបន្ទាត់នយោបាយច្បាស់មួយគឺផលប្រយោជន៍អាមេរិកាំងមុនគេបង្អស់ – American First!។ ដូចគ្នាដែរ ខ្ញុំក៏រំពឹងថា មេដឹកនាំនៅក្នុងទីនេះ ក៏នឹងតម្កល់ផលប្រយោជន៍ប្រទេសរបស់អ្នកមុនគេដែរ [ស្នូរទះដៃ]។ សហរដ្ឋអាមេរិក ត្រៀមខ្លួនជានិច្ចក្នុងការធ្វើការងារផ្ទាល់ជាមួយមេដឹកនាំនីមួយៗដែលមានវត្តមាននៅក្នុងបន្ទប់ប្រជុំថ្ងៃនេះ ដើម្បីឈានទៅសម្រេចបានការជោគជ័យលើវិស័យពាណិជ្ជកម្មទ្វេភាគី ដែលបម្រើជាផលប្រយោជន៍សម្រាប់ប្រទេសអ្នក និងសម្រាប់ប្រទេសខ្ញុំដែរ។ នេះគឺជា«សារដ៏ច្បាស់លាស់» ដែលខ្ញុំសូមផ្ញើជូនទីនេះ។ ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មអន្តរជាតិទ្វេភាគីជាមួយប្រទេសនីមួយៗក្នុងតំបន់ប៉ាស៊ីភីច APEC ដែលចង់ក្លាយជាដៃគូជាមួយយើង ហើយដែលកិច្ចព្រមព្រៀងនេះគឺនឹងអនុលោមតាមគោលការណ៍ ស្មោះត្រង់ និងពាណិជ្ជកម្មដែលចែកប្រយោជន៍ស្មើគ្នាទៅវិញទៅមក។ ចំពោះអ្វីដែលយើងនឹងលែងអនុវត្ត គឺកិច្ចព្រមព្រៀងក្នុងទ្រង់ទ្រាយធំពេក ហើយមានចរិតលក្ខណៈចងដៃជើងយើង និងបំពានអធិបតេយ្យភាពរបស់យើង ផ្ទុយទៅវិញបង្កើតនូវយន្តការអនុវត្តដែលគ្មានខ្លឹមសារ ហើយមិនអាចអនុវត្តបានទៅទៀត។ ជំនួសឲ្យបញ្ហានេះ យើងនឹងសហប្រតិបត្តិការណ៍ក្នុងលក្ខណៈគោរពគ្នាទៅវិញទៅមក និងចែករំលែកផលប្រយោជន៍គ្នា
ទៅវិញទៅមក។ យើងគោរពឯករាជ្យភាព និងអធិបតេយ្យនៃប្រទេសជាតិរបស់អ្នក។ យើងចង់ឲ្យអ្នកខ្លាំង រីកចម្រើន និងមានឯករាជ្យ ដោយខ្លួនឯង ចាក់ឬសជ្រៅក្នុងតម្លៃប្រវត្តិសាស្ត្ររបស់អ្នក និងប្រឹងប្រែងដើម្បីអនាគតល្អប្រសើនៃប្រជាជនអ្នក។ នេះគឺជាអ្វីដែលយើងប្រឹងប្រែងទាំងអស់គ្នា ហើយរីកចម្រើនជាមួយគ្នា ក្នុងភាពជាដៃគូពិត និងជាដៃគូយូរអង្វែង។ ប៉ុន្តែក្នុងចំណុចទាំងអស់នេះ ដែលខ្ញុំហៅថា «ក្តីសុបិន្តអាស៊ីប៉ាស៊ីភិច» គឺអាចសម្រេចក្តីសុបិន្តនេះទៅបាន ទាន់តែយើងត្រូវធ្វើឲ្យច្បាស់ថា គ្រប់គ្នាត្រូវលេងទៅតាមក្បួនច្បាប់៕




































