លទ្ធផលបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0

(ភ្នំពេញ)៖ ពីលទ្ធផលនៃការស្រាវជ្រាវឈានដល់បើកការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។+នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០១,១០នាទី ក្រោយពីបើកការស្រាវជ្រាវកំលាំងជំនាញខណ្ឌ ប៉ូលិសសបានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៥ ភូមិស្វាយ សង្កាត់ស្វាយប៉ាក ។ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកំលាំង យើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ស្រីម្នាក់)រួមមាន÷
១/ឈ្មោះ យ៉េប រ៉ូហ្សា ភេទប្រុស អាយុ២៥ឆ្នាំជនជាតិឥស្លាម មានទីលំនៅស្នាក់នៅផ្ទះជួល ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាដ(ជួញដូរ)។
២/ឈ្មោះ ម៉ក វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ(រក្សាទុក)។
៣/ឈ្មោះ បោយ បុត្ត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាកនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ (រក្សាទុក)។
៤/ឈ្មោះ ស្រី ណុច ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាកនៅផ្ទះជួល ផ្លូវលំ ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មុខរបរបំរើការខារ៉ាអូខេ (រក្សាទុក)។
-សំភារៈដកហូតមាន÷
១/ក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ ក្នុងនោះកញ្ចប់ធំចំនួន០៣។
២/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៣/ឧបករណ៍ប្រើប្រាស់មួយចំនួន។
-ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕