Sa Wut រតនគីរី:
ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវនគរបាលប៉ុស្ត៍កាចាញចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុថ្នាំញៀន២ថង់តូច កាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមដងផ្លូវជាតិលេខ៧៨A ត្រង់ចំណុចជើងវត្តភ្នំស្វាយ។
មន្ត្រីនគរបាលសង្កាត់កាចាញបានឲ្យដឹងថា ជនសង្ស័យកំពុងអង្គុយលើម៉ូតូម្នាក់ឯងគួរឲ្យសង្ស័យ ពេលកម្លាំងប៉ុស្តិ៍បានធ្វើការសួរនាំនិងឆែកឆេររកឃើញម្សៅក្ពណ៌សរថ្លាសង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២កូនថង់តូច។
ទូរសព្ទ័Nokia ០១គ្រឿង។ម៉ូតូ ម៉ាកwave ឆ្លាម ពណ៌ខ្មៅ០១គ្រឿងសម្រាប់ជិះធ្វើសកម្មភាពប្រាក់រៀល ៦០០០០រៀលប្រាក់បាត៤០បាត។
មន្ត្រីដដែលបានបន្តថា ជនសង្ស័យឈ្មោះ សេង វាសនា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង បានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តចាត់វិធានការទៅតាមនិតិវិធីច្បាប់។ យក្ខឡោម




































