សាំង សារ៉ាវី:
ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ នៅភូមិរមៀត ឃុំពពេល ស្រុកត្រាំកក់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង
២៣ និង១៥នាទី។
លោក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់បានប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ សួង ឡាយ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានប្រដាប់កាំបិត -ដែកដកបានសំឡុត គំរាម រកកាប់ និងវាយទៅលើម្ដាយបង្កើតរបស់ខ្លួនឈ្មោះង៉ែត ថា អាយុ៤៩ឆ្នាំ វាយបំផ្លាញពាងទឹកចំនួន០១ ខាប់ដាក់ស្រាចំនួន០៣ ខូចខាតទាំងស្រុង ។ 
នៅចំពោះមុខសម្ថតកិច្ចជនសង្ស័យបានឆ្លើយប្រាប់ថាមូលហេតុដែលគេវាយបំផ្លាញរបស់របរក្នុងផ្ទះដោយរូបគរ(ជនសង្ស័យ)ខឹងនឹងម្តាយស្ដីបន្ទោសអោយខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ។




































