បងៗកងទ័ពផ្នែកសឹករងស្រុកប្រាសាទសំបូរចុះជួយច្រូតកាត់ប្រមូលផលសូវ ស្រ្តីមេម៉ាយទីទាល់ក្រ

0

កំពង់ធំៈ លោកវរសេនីយ៍ត្រី អ៊ិន ប៉ូ ដឹកនាំកងកម្លាំង២៣នាក់ ចុះជួយច្រូតកាត់ ប្រមូលផលស្រូវ ជូនប្រជា ពលរដ្ឋ ដែលពុំមានលទ្ធភាព ជួលគ្រឿងចក្រច្រូតកាត់ ខណៈពេលដែលដល់រដូវប្រមូលផលស្រូវ  ដើម្បី​ជួយរំលែកការខ្វះខាត នឹងបានធ្វើឡើងនៅ ថ្ងៃទី ១៣ ខែ វិច្ឆិការ ឆ្នាំ ២០១៧ ។

ជាក់ស្តែងស្រ្តីមេម៉ាយមានជីវភាពទីទាល់ក្រ ឈ្មោះ សាយ ឡំា អាយុ៥៤ឆ្នាំ ស្វាមីបានស្លាប់ចោល និងពុំ​មានកូនចៅនឹងគេ បច្ចុប្បន្នរស់នៅជាមួយឪពុកចាស់ជារា ក្នុងភូមិសំរិទ្ធ ឃុំសំបូរ ស្រុកបា្រសាទសំបូរ ខេត្តកំ​ពង់ធំ ។

លោកវរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ដោយមានការចង្អុល បង្ហាញពីសំណាក់ ឯកឧត្តម  ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ឲ្យ​កងកម្លាំងគ្រប់ផ្នែកសឹករងស្រុកក្រុង ផ្សារភ្ជាប់មិត្តភាព ជាមួយនឹងប្រជាពលរដ្ឋ និងចុះជួយប្រជាពលរដ្ឋ រាល់​ការលំបាក់តាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចជាគ្រោះមហាហន្តរាយ ប្រជាពលរដ្ឋជួបនឹងភ័យ​ធម្មជាតិ​ ជាពិសេសក្នុងរដូវរំហើយ កងកម្លាំងត្រូវចុះជួយដល់ប្រជាពលរដ្ឋណា ដែលខ្វះលទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា បានជម្រុញ ឲ្យគ្រប់អង្គភាពចំណុះឲ្យ អង្គភាព​តំបន់​ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវយកចិត្តទុកដាក់មកលើ ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្រីក្ររ គឺជា ការបង្ហាញឲ្យឃើញភាពជិតស្និទ្ធរវាងកងកម្លាំង និងប្រជាពលរដ្ឋ ទាំងកាយវិការ ទាំងទង្វើដោយការធ្វើអំពើ​ល្អ តែដោយឡែក លោក វរសេនីយ៍ត្រី អ៊ិន បូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ បានដឹកនាំកម្លាំង ២៣នាក់ ចុះជួយច្រូតកាតនេះ គឺជាការឆ្លុះបញ្ជាំងឲ្យឃើញនូវភាពជាថ្នាក់ដឹកនាំ ដែលចេះឈឺឆ្អាល ចេះជួយ ដល់ប្រជាពលរដ្ឋ។

ដោយ  ប៊ុន រដ្ឋា