នាយទាហាន១៨៥ នាក់ចូលរួមផ្សព្វផ្សាយតាមរយះបញ្ចាំស្លាយនៃសកម្មភាពធ្វើបដិវត្តន៍ពណ៏នៅកម្ពុជា

0

កំពង់ធំៈ នាយទាហាន នាយទាហានរង ចំនួន ១៨៥ នាក់ ក្នុងអង្គភាពទីបញ្ជាការ ផ្នែកសឹករងក្រុងស្ទឹងសែន និងផ្នែកសឹករងកំពង់ស្វាយ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលការផ្សព្វផ្សាយ និងទស្សនា ស្លាយរូបភាព នៃសកម្មភាពធ្វើបដិវត្តន៍ពណ៏នៅកម្ពុជា ក្រោមការបង្គាប់បញ្ជាពីជនបរទេស របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ។

ពិធីនេះត្រូវបានធ្វើឡើង នៅនៅសាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការ អញ្ជើញចូលរួម ជាអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិការសឹករង​កំពង់ធំ និងមេ បញ្ជាការង ក្នុងគោលបំណងផ្សព្វផ្សាយពីសកម្មភាព និងទង្វើក្បត់ជាតិរបស់លោក គឹម សុខា  បានឃុបឃិតជាមួយនឹងបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងជាចេតនាទាញឲ្យស្រុកខ្មែរ ធ្លាក់ក្នុងគ្រោះដូចអតីតកាល ដែលខ្មែរធ្លាប់បានជួបប្រទះ ។

យើងខ្ញុំទាំងអស់គ្នាជាយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់រសមត្ថកិច្ចក្នុងការចាប់ខ្លួនជនក្បត់ជាតិលោក  កឹម សុខា និងសូមគាំទ្រចំពោះចំណាត់ការរបស់តុលាការកំពូលក្នុងការអាចឈានទៅរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ១៦ខែវិច្ឆិកាឆ្នាំ ២០១៧ ខាងមុខឆាប់ៗនេះ ។

ដោយ  ប៊ុន  រដ្ឋា