កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងមេបញ្ជាការង និងនាយទាហានជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យពល ដែលបានចាត់ ត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ការត្រៀមដោះស្រាយ និងការពារសុវត្តិភាពសន្តិសុខជូនប្រជាពលរដ្ឋ ដើម្បីសន្តិភាព។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានថ្លែងនៅក្នុងពិធីសំណេះសំណាលថា កងទ័ពមានតួនាទីជា អ្នកការពាររាជរដ្ឋាភិបាល ដែលកើតឡើងពីការបោះឆ្នោតដោយស្របច្បាប់ គឺដើម្បីប្រជាជាតិខ្មែរបានសុខ រស់នៅក្រោមជម្រកសន្តិភាព និងការអភិវឌ្ឍន៍ យោធិនគ្រប់រូបត្រូវស្មោះត្រង់ ជាមួយរាជរដ្ឋាភិបាល និងប្តេជ្ញាដាច់ខាត ទប់ស្កាត់បង្រ្កាប មិនឲ្យមានសកម្មភាពចលាចល បង្ករអសន្តិសុខដល់សង្គមជាតិ ជាពិសេស ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព គឺមានតួនាទីត្រៀមគ្រប់លក្ខណៈគ្រប់យ៉ាង ក្រោមការបញ្ជារបស់ថ្នាក់លើ ដែលបានប្រគល់ជូន ។
ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា ការចុះសួរសុខទុក្ខកងកម្លាំងយោធពលខេមរភូមិន្ទ គឺក្នុងគោលបំណង ផ្តាំផ្ញើរឲ្យមានការប្រុងប្រយ័ត្ន និងរក្សាភាពស្ងៀមស្ងាត់ និងមិនត្រូវជឿលើពាក្យញ៉ុះញ៉ុង ពីសំណាក់ជនអគតិ មួយចំនួនដែលមានបំណង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតឡើងពីការបោះឆ្នោតនោះទេ និងសូមឲ្យយោធិន ទាំងអស់ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងរក្សាសាមគ្គីផ្ទៃក្នុង ជាពិសេសនោះគឺរក្សាសុខភាព និងការហូបចុកឲ្យមានអនាម័យ ចៀសវាងកើតជំងឺផ្សេងក្នុងអំឡុងប៉េសកកម្ម ក្នុងឳកាសជាមួយគ្នានេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រីសោម ស៊ុន បានផ្តល់អង្ករ៣០០គ.ក និងសាច់ជ្រូក ១០គ.ក រួមទាំងបន្លែគ្រប់មុខ សរុប៣០ឝ.ក ដើម្បីធ្វើជាម្ហូបផងដែរ។
ដោយ ប៊ុន រដ្ឋា





































