ភ្ជង់ប្លន់យកម៉ូតូមិនបានសម្រេចយកបានតែកាបូបស្ពាយមួយ ពេលគេស្រែកផ្អើលផ្ដួលម៉ូតូរត់គេចខ្លួនបាត់

0

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់បំណងប្លន់យកម៉ូតូឡែតពីនារីម្នាក់ខណៈដែលនារីរងគ្រោះជិះតែម្នាក់ឯងចេញពីរៀនត្រឡប់ទៅផ្ទះតែមិនបានសម្រេចយកបានតែកាបូបស្ពាយមួយដោយសារតែម៉ូតូជនរងគ្រោះដួលនិងមានប្រជាពលរដ្ឋឃើញហេតុការណ៍ស្រែកផ្អើលឆោឡោធ្វើអោយជនសង្ស័យមានការភ័យស្លន់ស្លោរផ្ដួលម៉ូតូរត់គេចយករួចខ្លួន។
ហេតុការណ៍ភ្ជង់ប្លន់នេះបានកើតឡើងនៅវេលាម៉ោង២០និង៣៥នាទីថ្ងៃ១៤ ខែវិឆ្ឆកា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុជិតដេប៉ូលក់ប្រេងឥន្ទនៈតេឡា ក្នុងភូមិភ្នៀត សង្កាត់ស្ទឹងមាន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​
ជនរងគ្រោះ​ មានឈ្មោះ​ ឈៀវ វិច្ឆការ​ ភេទស្រី​ អាយុ៣០ឆ្នាំ​ មុខរបប​ បុកលិគ្គ​ក្រុមហ៊ុន​ឯកជន​ ស្នាក់នៅ​ ផ្ទះលេខ​១២​ ផ្លូវលេខ​បេតុង​១៨​ ភូមិ​ភ្នៀត សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។
​ សំភារះ​ដែល​ជន​សង្ស័យ​ប្លន់​យក​ទៅ​នៅ​ក្នុង​កាបូប​មាន​ ​ទូរសព្ទ័​ចំនួន​២គ្រឿង​ម៉ាក​ iphon5មួយ​និង iphon 7 មួយគ្រឿង​ កាតATM ចំនួន៤​សន្លឹក​ កាតវីងមួយ​សន្លឹក​ និង​លុយចំនួន​ 200ដូល្លារ។​ តាម​សម្តី​ ជនរងគ្រោះ​ បានអោយដឹងថា​ ​នៅមុនពេលកើតហេតុ​ រូប​នាង​បានជិះម៉ូតូ​ ម៉ាក់​ ស៊ុយសុគី​ ឡែក​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GF 9978 ចេញពី​សាលា​ រូ​ នៅបឹង​ត្របែក​ គោលបំណង​ ត្រលប់​ទៅ​វិញ​ ជិត​កន្លែង​កើតហេតុ​ ខណះ​ធ្វើ​ដំណើរ​មកដល់​ ចំនុចកើត​ហេតុ ក៍ស្រាប់​តែមាន​ ជនសង្ស័យ​២នាក់​ បាន​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ មកពីក្រោយជិះមកកាក់ពីមុខម៉ូតូខ្លួន​ហើយដកកាំភ្លើង​ខ្លី​មួយដើម​មិនស្គាល់ម៉ាក​ មកភ្ជង់​គំរាម​រូប​នាង​ អោយ​ចុះ​ពី​លើ​ម៉ូតូ​ តែពេលនោះ​រូបនាង​ភ័យខ្លាំងពេកស្រែក​ឆោរឡោផ្អើលដល់ប្រជាពល​រដ្ឋ​នោះ​ចេញ​មក​ព្រោងព្រាត​​ ធ្វើ​អោយ​ជនសង្ស័យ​ ភ័យ​ពេក​ ក៍បាន​យក​កាបូប​ស្ពាយ​ពី​រូបនាង​ ហើយ​ផ្ដួលម៉ូតូរត់​គេ​ចខ្លួន​បាត់ បន្សល់ទុកម៉ូតូរបស់ ពួកគេ​មួយគ្រឿង​ ម៉ាក​ AIR BLACK ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1L 5648 នៅ​កន្លែង​កើតហេតុ​ ។
​ ក្រោយ​ក្រោយពេលកើតហេតុ​ ​ជនរងគ្រោះ​ ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ ស្ទឹងមានជ័យ​២​ កំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕