ពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវ មួយខ្សែប្រវែង៦៥០០ម៉ែត្រ ក្នុង ស្រុកជុំគិរី ខេត្តកំពត

0

កំពត  កាលពីព្រឹកថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៧ ឯ.ឧ ចាន់ ចេស្ដាអភិបាលនៃគណៈភិបាលខេត្តនិងឯកឧត្តម ឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូលអន្តរាគមន៍លេខ១១ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់់ជាផ្លូវការនូវផ្លូវមួយខ្សែ ប្រវែង៦៥០០ម៉ែត្រ ស្ថិតក្នុង ស្រុកជុំគិរីខេត្តកំពត។
យោងតាមការបញ្ជាក់ របស់អាជ្ញាធរស្រុកផ្លូវមួយខ្សែនេះពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ ក៏ដូចជាការកាត់បន្ថយបាននូវផលប៉ះពាល់ជីវភាពរស់់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះយ៉ាងពិតប្រាកដ។
នៅក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោ ផង់់ យ៉ុត បានមានប្រសាសន៍គូសបញ្ជាក់ថា៖ផ្លូវមួយខ្សែនេះដើមឡើយជាផ្លូវរទេះតូច ។ នៅលើកទី១ក្នុងឆ្នាំ២០០៥ត្រូវបានពង្រីកកែលំអរ ដោយកងវិស្វកម្មកងទ័ពជើងគោក ក្រោមគម្រោងថវិការាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែកសម្រាប់ការពង្រីកជួសជុលលើកទី២ ដែលសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ ក៏ត្រូវបានអនុវត្តស្ថាបនាដោយអង្គភាព នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយ នាយកដ្ឋានរចនាសម្ព័ន្ធសាធារណៈ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៧។តាមរយៈការស្នើសុំដោយអង្គភាពកងពលតូចអន្តរាគមន៍លេខ១១។ ផ្លូវនេះមានប្រវែង ៦៥០០ម៉ែត្រមានទទឹង៨ ម៉ែត្រក្រាលគ្រួសក្រហម បំបែកចេញពីផ្លូវជាតិ៣ ដល់តំបន់អង្គភាពកងពលតូចលេខ១១(បាក់នឹម) ត្រង់់ចំណុចគីឡូម៉ែត្រ៩៦ ។ តភ្ជាប់ទៅផ្លូវលេខ៤១( អតីតផ្លូវអង្គឌួង) ឆ្លងកាត់់ឃុំចំនួន ៤របស់់ស្រុកជុំគីរីនៃខេត្តកំពត។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមចាន់ ចេស្ដាអភិបាលខេត្ត បានថ្លែងការកោតសរសើរដល់់អង្គភាពកងពលតូចអន្តរាគមន៍លេខ១១និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការគ្នាក្នុងការ ជួសជុលផ្លូវមួយខ្សែនេះឡើង ដើម្បីបានជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋឆ្លងកាត់ក្នុងតំបន់នេះ។
ឯកឧត្តម អភិបាលខេត្តក៏លើកបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំ ដ៏ឆ្នើម។ បានប្រែក្លាយកម្ពុជាយើង ពីវាលពិឃាតនៃរបបប្រល័ពូជសាសន៍ប៉ុលពត ពីសមរភូមិនៃសង្រ្គាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់សង្គមគ្រួសារនិងសង្គមជាតិ អោយមកដល់ពេលបច្ចុប្បន្ននេះទទួលបាននូវសុខន្តិភាព សេរីភាព ឯកភាពជាតិ ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់់វិស័យហើយជីវភាព
រស់់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់ឥតឈប់ឈរ។ សមិទ្ធផលទាំងអស់នេះ គឺផ្ដើមចេញពីឱកាសនៃប្រទេសជាតិយើងមានសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈសង្គមមានលក្ខណៈល្អប្រសើរ។ ដូចនេះពាក់ព័ន្ធ នឹងការរំលាយ ឬមិនរំលាយរបស់គណបក្សសង្រោះជាតិ ពីរឿងទោសកំហុសក្បត់់ជាតិគឺជាដែនសមត្ថកិច្ចរបស់តុលាការដែលត្រូវចាត់ការតាមនីតិវិធីច្បាប់។ ហើយបើសិនមានចលនាញុះញុងអូសទាញពីមេក្លោងនៃបក្សប្រឆាំងសង្រ្គោះជាតិអោយឡើងទៅធើ្វបាតុកម្មនៅក្រុងភ្នំពេញ សូមប្រជាពលរដ្ឋយើង កុំទៅរងគ្រោះឬប្រឈមនឹងបញ្ហាផ្លូវច្បាប់ ជំនួសពួកមេបក្សប្រឆាំងទាំងនោះអោយសោះ។ ព្រោះរឿងនេះគឺផ្ដើមចេញពីគណបក្សសង្រោះជាតិខ្លួនឯង ដែលបានលាតត្រដាងនូវអំពើក្បត់់ជាតិជាមួយបរទេសក្នុងបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់់បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនសុទ្ធសាត។