ខេត្តកែប: នៅរសៀលថ្ងៃទី15,11,2017វេលាម៉ោង3និង40នាទីមានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូនៅលើផ្លូវជាតិលេខ33Aចំណុចខាងត្បូងមន្ទីរព័តមាន ខេត្ត ស្ថិតនៅភូមិ កែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។
បណ្តាលអោយរងរបួសធ្ងន់02នាក់ប្រុសម៉ូតូបុកគ្នានោះ ម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាក លេខកំពត1K9647 បើកបរដោយ ឈ្មោះតាន់ និត ភេទប្រុស អាយុ20ឆ្នាំ រស់នៅ ភូមិកោះស្នូក ឃុំឬស្សីស្រុកខាងកើត ស្រុក កំពង់ត្រាច ខេត្តកំពត
របួសធ្ងន់។ហេីយម៉ូតូមួយគ្រឿងទៀតម៉ាក ស៊ុយសុីគីឡែត ពណ៌ស ពាក់ផ្លាកលេខ
ភ្នំពេញ1FQ 6435 បើកបរដោយ ឈ្មោះស៊ុ សារុំភេទប្រុស អាយុ26ឆ្នាំ នៅមិកែប
សង្កាត់កែបក្រុងកែប របួសធ្ងន់ អ្នកទាំងពីរ សមត្ថកិច្ចបានជួយសង្គ្រោះ ដឹកតាម ម៉ូតូមកព្យាបាល នៅមន្ទីរពេទ្យកែប។ មូលហេតុម៉ូតូបើកបរស្របទិស
ពីត្បូងទៅជើងដល់ចំណុចកើតហេតុម៉ូតូC125បានបត់ឆ្វេង ធ្វេសប្រហែស មិនបានងាក មេីលក្រោយបណ្តាលអោយបុកតែម្តង។ ម៉ូតយកមក រក្សាទុកនៅ
ប៉ុស្តិ៍ រដ្ឋបាលកែប។





































